គណៈប្រតិភូខេត្តអញ្ជើញចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារសព និងគោរពវិញ្ញាណក្ខ័ន្តទាហានមួកខៀវកម្ពុជា


ខេត្តសៀមរាប ៖ សពរបស់លោកអនុសេនីយ៍ទោ អ៊ឹម សំ ទាហានមួកខៀវកម្ពុជា ដែលបានពលីជីវិត ក្នុងពេលបំពេញ បេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ត្រូវបានធ្វើមារុភូមិ និវត្តមកដល់គេហដ្ឋាននៃសពវិញ កាលពីវេលាម៉ោង ២និង៤៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០១៧ ដោយមានការរងចាំទទួលពីសំណាក់ញាតិមិត្តជិតឆ្ងាយនៃសព និង អាជ្ញាធរ កម្លាំងសមត្ថកិច្ចមូលដ្ឋាន នៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។

នៅព្រឹកថ្ងៃទី២២ ឧសភានោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និង ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមរំលែកនូវមរណៈទុក្ខជាមួយគ្រួសារសព និង គោរពវិញ្ញាណក្ខ័ន្ធលោកអនុសេនីយ៍ទោ អ៊ឹម សំ ទាហានមួកខៀវ   កម្ពុជា ដែលបានពលីជីវិតបន្ទាប់ពីមានការវាយប្រហារដោយក្រុមឧទ្ទាម  ទៅលើក្បួនយុទ្ធដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នៅអាហ្វ្រិកកណ្តាល  ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង និង គណៈប្រតិភូក៏បានធ្វើការបូជាទៀនធូក និង ស្នឹងស្នាត ដើមី្បឧទ្ទិសជូនដល់វិញ្ញាណក្ខ័ន្តរបស់លោកអនុសេនីយ៍ទោ អ៊ឹម សំ ដែលជាវីរៈយុទ្ធជន ដែលបានបូជាជីវិត ក្នុងបុព្វហេតុរក្សាសន្តិភាពជូនដល់ប្រជាជាតិលើពិភពលោក សូមឲ្យបានទៅកាន់សុខគតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូនកូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង យុទ្ធមិត្តរួមការងារ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក៏ដូចជា ការបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិ ។ ឯកឧត្តមបណ្ឌិត និង ប្រតិភូទាំងអស់ បានសម្តែងនូវការសោកស្តាយ ចំពោះពីវីរៈភាពរបស់លោកអនុសេនីយ៍ទោ អ៊ឹម សំ ដែលបានឃ្លាតទៅឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធ កូន ឳពុម្តាយ និង មាតុប្រទេស ក្នុងបុព្វហេតុរក្សាសន្តិភាពជូនប្រជាជាតិលើកពិភពលោក និង បានរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសព ក្នុងការបាត់បង់អាយុជីវិតប្តី កូន ឳពុក ដែលជាទាហានមួកខៀវកម្ពុជា ក្រោយមានការវាយហារលើក្បួនកម្លាំងរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វិ្រកកណ្តាល  ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបញ្ជាក់ថា ការពលីជីវិតរបស់កងកម្លាំងមួកខៀខកម្ពុជាទាំង៤រូបនេះ គឺជាកិត្តិយស នៃជាកុលបុត្រខ្មែរដ៏ឆ្នើម ដើម្បីបុព្វហេតុការពារថែរក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព និងមនុស្សធម៌ សម្រាប់ប្រជាជាតិលើកពិភពលោក គឺ ជាគំរូ វីរៈភាពដ៏ថ្លៃថ្លាសម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា និង ប្រជាជនកម្ពុជានៅទូទាំងប្រទេស ។  ឯកឧត្តមបណ្ឌិតក៏បានបួងសួងជូនដល់ដួងវិញ្ញាណក្ខ័ន្ធ លោកអនុសេនីយ៍ទោ អ៊ឹម សំ ក៏ដូចជានាយទាហាន ពលទាហានពលីទាំងបីរូបទៀត ដែលបានពលីជីវិតនៅសាធារណ:រដ្ឋអាហ្រ្វិកកណ្តាល បានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានចូលរួមជាមួយភរិយានៃក្រុមគ្រួសារសព  នូវថវិកាចំនួន ៨លានរៀល ដើមី្បសម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យសពផងដែរ ។

ក្នុងពិធីគោរពវិញ្ញាណក្ខ័ន្តសពលោកអនុសេនីយ៍ទោ អ៊ឹម សំ ក៏មានវត្តមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាមេបញ្ជាការ បញ្ជាការងកងវិស្វកម្មកងយោធពលខេមរភូមិន្ទ យោធភូមិភាគទី៤ តំបន់ប្រតិបត្តិការ សិករងសៀមរាប កងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក និង សមាជិកសមាជិកាគណបក្ស ប្រជាជន ស្រុកជីក្រែងផងដែរ ។

ក្នុងនោះដែរភរិយានៃសពលោកអនុសេនីយ៍ទោ អ៊ឹម សំ ក៏ដូចឳពុកម្តាយបង្កើតនៃសព បានសម្តែងអំណរ គុណចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដ៏ដូចរដ្ឋមន្ត្រីក្រសួងការពារជាតិ និង អាជ្ញាធរខេត្ត​ និងក្រុង ស្រុក  ដែលបានចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារសព និង ការរៀបចំពិធីបុណ្យទៅតាមប្រពៃណីសាសនាផងដែរ ៕ អត្ថបទ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110