កិច្ចប្រជុំពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ សម្រាប់ថវិកាថ្នាក់ក្រោមជាតិ ព្រមទាំង ការចុះអង្កេតផ្ទៀងផ្ទាត់សហគ្រា និង ធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យ ក្នុងខេត្ត សៀមរាប


ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និង ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប ក្នុងនាមសហប្រធានដឹកនាំកិច្ចប្រជុំ ស្តីពី (កិច្ចប្រជុំពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ សម្រាប់ ថវិកាថ្នាក់ក្រោមជាតិ ព្រមទាំងការចុះអង្កេតផ្ទៀងផ្ទាត់សហគ្រា និង ធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យ ក្នុង ខេត្តសៀមរាប )  ដោយមានការចូលរួមពីឯកឧត្តម អគ្គនាយកដ្ឋានរង គណៈអភិបាលខេត្ត អស់លោក លោកស្រី ជាមន្ត្រីសាខាពន្ធដារខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និង ចៅសង្កាត់ ព្រមទាំងស្មៀន នៅសាលប្រជុំសាលាខេត្តសៀមរាប ។

កិច្ចប្រជុំនេះ មានគោលដៅសំខាន់ ក្នុងការពង្រឹង ការគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ថវិកាថ្នាក់ ក្រោមជាតិ រួមមាន ពន្ធអចលនទ្រព្យ  ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនឹះគ្រប់ប្រភេទ  ពន្ធប្រថាប់ត្រា ជាដើម ដែលជាថវិកាថ្នាក់ក្រោមជាតិ  ស្រ​បតាមយុទ្ធសាស្ត្រកៀរគរចំណូល តាមរយៈពេលមធ្យមឆ្នាំ២០១៤. ២០១៨  និង គោលនយោបាយរបស់រាជរដ្ឋាភិបាល  ។   ក្នុងកិច្ចប្រជុំនោះដែរ ក៏បានផ្តោតលើ ការចុះអង្កេត ផ្ទៀងផ្ទាត់សហគ្រាសក្នុងខេត្តសៀមរាប  និង ធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យ  ។   ដើមី្បអនុវត្តការងារនេះ ឲ្យបានជោគជ័យនោះ   អគ្គនាយកដ្ឋានពន្ធដារ ចាំបាច់សុំកិច្ចសហការពីឯកឧត្តមអភិបាលខេត្ត សៀមរាប និង អាជ្ញាធរមូលដ្ឋានក្នុងខេត្ត ។

មានប្រសាសន៍នោះដែរឯកឧត្តម គង់ វិបុល ក៏បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានដារ តែងតែយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៤.២០១៨  ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ គឺ មិនមានការបង្កើតប្រភេទថ្មី  ឬតម្លើងអត្រាពន្ធ  គឺ មានតែ ការពង្រឹងការគ្រប់គ្រងប្រមូលពន្ធ  ។  ឯកឧត្តមបានបន្តទៀតថា លើសពីនេះ រាជរដ្ឋាភិបាលតែងតែគិតគូរដល់ ប្រជាពលរដ្ឋអ្នករកស៊ីតូចតាច  តាមេយៈការលុបចោលនូវរបបម៉ៅការ ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៦  ។  ក្នុងនោះប្រជាពលរដ្ឋជាអាជីវកម្មតូចតាច បែបលក្ខណៈគ្រួសារដូចរៀបរាប់ខាងលើ  គឺ មានកម្រិតផលរបរក្រោម ២៥០លានរៀល គឺជាកម្មវត្ថុនៃការលើកលែងពន្ធ  និង មិនមានកាតព្វកិច្ចសារពើពន្ធ នោះទេ ។  បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និង សហគ្រាសធុន មធ្យម តាមរយៈអនុក្រឹត្យលេខ ១៧អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ២០១៧  ស្តីពីការលើកទឹកចិត្តផ្នែកពន្ធ ដារ ចំពោះការចុះបញ្ជីដោយស្ម័ត្រចិត្ត របស់សហគ្រាសធុនតូច និង មធ្យម  និង ប្រកាសលេខ៥០២ សហវ.ប្រក ចុះថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០១៧ ស្តីពីការណែនាំអនុវត្ត អនុក្រិត្យការលើកទឹកចិត្តផ្នែកពន្ធដារ  ចំពោះការចុះ បញ្ជីដោយស្ម័ត្រចិត្ត របស់សហគ្រាសធុនតូច និង មធ្យម  ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការគាំទ្រ និង សហការជាមួយអគ្គនាយកដ្ឋាន ពន្ធដារ លើការគ្រប់គ្រងប្រមូលចំណូលពន្ធ  សម្រាប់ថវិកាថ្នាក់ក្រោមជាតិ  ព្រមទាំងការចុះអង្កេតផ្ទៀងផ្ទាត់ សហគ្រា និង ធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យ ក្នុងខេត្តសៀមរាបផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ

1947 1948 1949 1950 1951 1952 1953 1954