ខេត្តសៀមរាប ៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៧នេះ មានធ្វើកិច្ចប្រជុំការងារ ទេសចរណ៍ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិត នូផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជាអគ្គនាយដ្ឋាន លោក លោកស្រីជា ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និង បងប្អូនជាប្រតិបត្តិករវិស័យទេសចរណ៍ ចំនួន៣៥០នាក់ចូលរួម ។
បើកកិច្ចដំណើរការប្រជុំនេះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីខ្លឹមសារ នៃគោល បំណងនៃកិច្ចប្រជុំ ដោយបានផ្តោតសំខាន់លើការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ សំដៅឲ្យក្រុងប្រវត្តិសាស្ត្រ មួយនេះ ជាគោលដៅក្រុងស្អាត ដើមី្បឆ្ពោះទៅការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត ក្នុងតំបន់អាស៊ាន ។
តាមសេចក្តីរាយការណ៍របស់លោកប្រធានទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងរយៈពេល៧ ខែឆ្នាំ២០១៧នេះ ភ្ញៀវទេសចរណ៍ចូលមកខេត្តសៀមរាប មានចំនួនសរុប ៣លាន៧៨៣ពាន់៧២៤នាក់ មាន ការកើនឡើង ១១,៩៤% បើប្រៀបធៀបទៅឆ្នាំ២០១៦ មានចំនួន ៣លាន៣៨០ពាន់៩១នាក់ ព្រមទាំងលើក ឡើងពីបញ្ហាប្រឈម និង សំណូមពររបស់ផ្នែកឯកជនផងដែរ ។
បន្ទាប់ពីការបង្ហាញពីលក្ខខណ្ឌ ស្តីពីការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន និង ការប្រឡង ប្រណាំងបង្គន់សាធារណៈកម្ពុជា និង ការចូលរួមរបស់ខេត្តសៀមរាបក្នុងយុទ្ធនាការ កម្ពុជាស្អាត ។ ក្នុងកិច្ចពិភាក្សានោះដែរ បងប្អូនប្រតិបត្តិករទេសចរណ៍ ក៏បានលើកឡើង នូវគំនិតចូលរួមល្អៗមួយចំនួន ក្នុងកិច្ចអភិវឌ្ឍន៍ ទីក្រុងស្អាត ដោយបានផ្តោតលើពីការងារសន្តិសុខ និងបញ្ហាសណ្តាប់ធ្នាប់សាធារណៈ រួមទាំងបរិស្ថាន អនាម័យ នៅក្នុងក្រុង ដើមី្បឆ្ពោះទៅអនុវត្តកម្ពុជាស្អាត កម្ពុជាបៃតង ព្រមទាំងលើកពីក្រមអង្គរ ដែលធ្វើឲ្យភ្ញៀវមានការ ងឿឆ្ងល់ និងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទៀតផង ។
បន្ទាប់ពីការបកស្រាយបំភ្លឺរបស់ឯកឧត្តមអគ្គនាយករងអាជ្ញាធរជាតិអប្សរារួចមក ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង ក៏បានបញ្ជាក់ជូនដល់បងប្អូនប្រតិបត្តិករទាំងអស់ អំពីបញ្ហាសណ្តាប់ធ្នាប់នៅតំបន់ផាប់ស្រ្ទីប ដោយការយកចិញ្ចើមផ្លូវ និង ឌឿងហែមធ្វើជាកន្លែងលក់ដូររបស់ខ្លួន ហើយអាជ្ញាធរខេត្តនឹងឈានទៅការលុបបំបាត់ ការយកចិញ្ចើមផ្លូវ ឌឿងហែមជាកន្លែងលក់ដូរឲ្យខាងតែបាន និង ការរំខាន់ពីសម្លេងនៃក្លឹបកម្សាន្តជាដើម ។ ម៉្យាងទៀតចំពោះការលើកឡើងរបស់បងប្អូននា ពេលនេះ អាជ្ញាធរខេត្ត មិនអាចបំពេញសំណូមពរបានឡើយ ដោយ ធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកមានយានយន្ត ដែលធ្វើដំណើរនៅក្នុងក្រុងប្រវត្តិសាស្ត្រនេះ ។ ឯកឧត្តម បណ្ឌិត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រតិបត្តិករសេវាទេសចរណ៍ទាំងអស់ ដែលតែងតែបានចូលរួមកន្លង មក ក្នុងការផ្លាស់ប្តូរមតិគំនិតនឹងគ្នា សំដៅធ្វើឲ្យក្រុងប្រវត្តិសាស្ត្រទេសចរណ៍មួយនេះ មានការអភិវឌ្ឍន៍ ក្លាយជា ក្រុងស្រស់ស្អាត ប្រកបទៅដោយបរិស្ថាន បៃតង ។
មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានមានប្រសាសន៍បញ្ជាក់ថា ដើមី្បឲ្យទីក្រុង ស្អាត ក្រសួងទេសចរណ៍ និង បរិស្ថាន ក៏ដូចអាជ្ញាធរដែនដី បានរៀបចំយន្តការអចិន្ត្រៃយ៍មួយ ដើមី្បឆ្ពោះទៅ អនុវត្តកម្ពុជាស្អាត កម្ពុជាបៃតង ។ ម៉្យាងទៀតរដ្ឋបាលដែនដី ក៏ត្រូវរៀបចំយន្តការអចិន្ត្រៃយ៍មួយ ដើមី្បអនាម័យ នៅតាមទីសាធារណៈ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយប្រើប្រាស់មូលនិធិ បានមកពីចំណូល ផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា ដើមី្បឲ្យក្រុងយើងស្អាត យើងត្រូវទាម ទារពីការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្រតិបត្តិករគ្រប់រូបត្រូវចូលរួមអនុវត្តទៅតាមការណែនាំ ដែលវាគ្មិន បានធ្វើការបង្ហាញ ដើមី្បចូលរួមផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរណ៍ផងដែរ ។ ការចូលរួម ទាំងអស់គ្នា គឺដើមី្បឲ្យទីក្រុងយើងស្អាត ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានឯកភាពទៅតាមការលើកឡើង របស់អាជ្ញាធរខេត្ត អ្វីដែលយើងធ្វើទៅបាន គឺត្រូវរួមកិច្ចសហការគា្នធ្វើ ទៅតាមជំហានៗ ហើយក៏យើងមិនអាច ធ្វើបានទៅតាមបណ្តាប្រទេសជឿនលឿននោះទេ ដោយប្រជាពលរដ្ឋយើង នៅមានកម្រិតលើការយល់ដឹង ។ ក្នុង នោះឯកឧត្តមក៏បានសង្កត់ធ្ងន់ ចំពោះប្រតិបត្តិករទាំងឡាយណា ដែលបានធ្វើឲ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ នោះ ក៏ដូចជាការបំបិទនូវសេដ្ឋកិច្ចរបស់ខ្លួន ដោយមានការក្លែងបន្លំ លក់របស់ក្លែងក្លាយទៅឲ្យភ្ញៀវ ហើយដោយ ខេត្តយើងជាខេត្ត ដែលពឹងផ្អែកសេដ្ឋកិច្ចលើវិស័យទេសចរណ៍ ៕ អត្ថបទ ម៉ី សុខារិទ្ធ សៀមរាប