ប្រជាពលរដ្ឋក្នុងសង្កាត់នគរធំ ទទួលបានចរន្តអគ្គិសនីប្រើប្រាស់ហើយ


ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានទទួលការតភ្ជាប់ចរន្តអគ្គីសនី ប្រើប្រាស់ហើយ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលជាសមិទ្ធិផលថ្មីសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ នគរធំ ដែលជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ដោយឆ្លង កាត់ជាច្រើនជំនាន់មកហើយ ពុំដែលធ្លាប់មានអគ្គីសនីចូលទៅដល់សម្រាប់ប្រើប្រាស់ក្នុងតំបន់នេះ ។ ក្នុងពិធីតភ្ជាប់ ចរន្តអគ្គិសនីនេះ បានប្រព្រឹត្តទៅ ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្ត ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ។

តាមការបញ្ជាក់របស់លោក គង់ ពុទ្ធី ឲ្យដឹងថា  ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាសំខាន់ការសម្របសម្រួលពីអាជ្ញាធរខេត្ត អាជ្ញាធរអប្សរា សម្រាប់ការសាងសង់បណ្តាញអគ្គីសនី ទៅក្នុងកិច្ចប្រជុំថ្នាក់អន្តរជាតិនៅថ្ងៃទី២និងទី៣ខែធ្នូឆ្នាំ២០១៥ ទើបមានការអនុញ្ញាតិឲ្យមានការសាងសង់បណ្តាញអគ្គីសនីនេះឡើង ដោយផ្អែកទៅតាមលក្ខខ័ណ្ឌរបស់អង្គការយូណេស្កូ  ដោយតំបន់នេះជាតំបន់បេតិកភ័ណ្ឌ ហើយក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយធ្វើយ៉ាងណាមិនឲ្យមានការប៉ះពាល់ដល់តំបន់បុរាណវត្ថុ ដែលត្រូវបានថែរក្សា និង អភិរក្ស។ម៉្យាងទៀតរាល់ការសាងសង់បណ្តាញអគ្គីសនីនៅតំបន់បេតិកភ័ណ្ឌនេះទៀតសោធន៍ ក៏ត្រូវបានប្រើប្រាស់ថវិកាជាកម្ចីពីធនាគារ អេ.ឌី.ប៊ី ដែលមានចំនួនរហូតដល់ទៅ ៣៣លានដុល្លា  ហើយថវិកាទាំងនេះ គឺសម្រាប់តែប្រើប្រាស់ទៅលើខ្សែបញ្ជូនចរន្តអគ្គិសនីតែប៉ុណ្ណោះ  ចំណែកថវិកាចំនួន ២០លានដុល្លាទៀត  គឺជាថវិការបស់ EDC ផ្ទាល់សម្រាប់ការអនុវត្តទៅលើបណ្តាញខ្សែតង់ស្យុងទាប ដែលគិតសរុបទាំងអស់ ស្មើរ ៥៣លានដុល្លា  ។

ក្នុងការសំណេះសំណាល់របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងថា នេះជាប្រវត្តិសាស្ត្រថ្មី មួយ នៃចំណងដៃថ្មីសម្រាប់ប្រជាពលរដ្ឋ ៥ភូមិ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប  ដែលទទួលបានអគ្គីសនីប្រើប្រាស់សម្រាប់ប្រចាំថ្ងៃ  ដែលតាំងតែពីសម័យដើមរៀងមកតំបន់នេះមិនធ្លាប់មានអគ្គិសនីប្រើប្រាស់ឡើយ  ។ ក្រោមការ យកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានប្រែក្លាយមានការរីកចម្រើនលើគ្រប់វិស័យ  សំខាន់លើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ក្នុងគោលដៅឆ្នាំ២០២០ ឲ្យប្រជាពល រដ្ឋគ្រប់មូលដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា មានភ្លើងប្រើប្រាស់គ្រប់ៗគ្នា ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក្នុងនាមអាជ្ញាខេត្ត ក៍បានបង្ហាញដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរទាំង ឲ្យបានជ្រាប់ផងដែរថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និង សម្រេចធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានអគ្គីសនីប្រើប្រាស់  និង មានលក្ខណៈពិសេសនោះ គឺ ការបញ្ចុះតម្លៃអគ្គីសនី ទៀតផង ។ ឯកឧត្តមបណ្ឌិត ក៍បានបញ្ជាក់ផងដែរថា ដើម្បីឲ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើបែបបទ ក្នុងការទទួលពាក្យសុំជាវអគ្គីសនីនោះ  អង្គាពអគ្គីសនីខេត្ត ត្រូវបញ្ជូនក្រុមការ ងារមកនៅកៀកនិងប្រជាពលរដ្ឋតែម្តង  ហើយចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋយើងដែលរស់នៅ សង្កាត់នគរធំ ដែលមិនធ្លាប់មានអគ្គិសនីប្រើប្រាស់នោះ និង ទទួលបានអគ្គិសនីប្រើប្រាស់ដូចអ្នករស់នៅទីក្រុងដែរ  ដែលកត្តាទាំងនេះ ក៏សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ ក្នុងនោះដែរឯកឧត្តម បណ្ឌិត អភិបាលខេត្ត ក៏បានបញ្ជាក់យ៉ាងច្បាស់ជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ឧទ្យានអង្គរ ហើយបានធ្វើការ​សាងសង់សំណង់ខុសច្បាប់ ហើយត្រូវបានកម្លាំងគណៈកម្មការចម្រុះធ្វើការរុះរើកន្លងមកនេះ ក្នុងការអនុត្តទៅតាម គោលការណ៍របស់អង្គការយូណេស្កូ ក្នុងការថែរក្សា អភិរក្សតំបន់រមណីដ្ឋានប្រវត្តិ ដែលជាសម្បត្តិបេតិកភណ្ឌពិភព លោក ។ ម៉្យាងទៀតក៏ជាទីប្រភពចំណូលរបស់បងប្អូនរស់នៅក្នុងតំបន់អង្គរ ដែលទទួលបានដោយផ្ទាល់ពីតំបន់ រមណីយដ្ឋានអង្គរនេះ ។ ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់សាងសង់សំណង់ថី្ម នៅ ក្នុងតំបន់ឧទ្យានអង្គរនេះឡើយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ។ ចំពោះលំនៅដ្ឋានប្រជាពលរដ្ឋ ដែលមានពីដើមរៀងមក នៅពេលធ្វើការជួសជុល កែលម្អរលំនៅដ្ឋានខ្លួន គឺត្រូវធ្វើពាក្យសុំច្បាប់អនុញ្ញាតទៅ អាជ្ញាធរជាតិអប្សរាជាមុន មិនធ្វើអ្វីទៅតាមតែអំពើចិត្តឡើយ ។ ក្នុងដែរឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីសភាព ការនយោបាយក្នុង និង ក្រៅប្រទេស ដើមី្បធ្វើការបញ្ជាក់ជូនបងប្អូន ឲ្យអស់នូវមន្ទឹលសង្ស័យ ពីការឃាត់ខ្លួនប្រធាន គណបក្សប្រឆាំងផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

2457 2458 2459 2460 2461 2462 2463 2464 2465 2466 2467 2468 2469 2470 2471 2472