ជំនួបពិភាក្សារវាងសមាគមនារីកម្ពុជាខេត្ត និង សហព័ន្ធនារីវៀតណាម


ខេត្តសៀមរាប ៖ ក្នុងដំណើរទស្សនកិច្ចមិត្តភាពរបស់គណៈប្រតិភូសហព័ន្ធនារីវៀតណាម នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ឱកាសអបអរសាទរខួបទី៥០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា វៀតណាម ដឹកនាំដោយលោកជំទាវ ង្វៀន ធីចូហា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត និង ជាប្រធានសហព័ន្ធនារីវៀតណាម នៃសាធារណរដ្ឋសង្គម និយមវៀតណាម និង សហការី អមដំណើរដោយ លោកជំទាវ  មាន សំអាន ប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា និង ជាអនុប្រធានសមាគមនារីកកម្ពុជា ដើមី្បសន្តិភាព និងអភិវឌ្ឍន៍ បានចូលជួបធ្វើកិច្ចពិភាក្សាការជាមួយសមាគមនារី កម្ពុជា ដើមី្បសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប ក្រោមវត្តមាន របស់ឯកឧត្តមបណ្ឌិត នូ ផល្លា សមាជិកគណៈកម្មា ធិការកណ្តាល និង ជាអនុប្រធានគណៈកម្មាធិការនៃគណបក្ស ប្រជាជនកម្ពុជាខេត្ត និង ជាប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ប្រធានកិត្តិយស សមាគមនារីកកម្ពុជា ដើមី្បសន្តិភាព និងអភិវឌ្ឍន៍ខេត្ត កាលពីរសៀលថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារ បុរីអង្គរ ខេត្តសៀមរាប ។

ក្នុងកិច្ចស្វាគមន៍នោះឯកឧត្តមបណ្ឌិត នូ ផល្លា បានធ្វើការវាយតម្លៃខ្ពស់ ក្នុងដំណើរទស្សនកិច្ចមិត្តភាព នៅលើ ទឹកដីប្រវត្តិសាស្ត្រសៀមរាប  ដើមី្បពង្រឹង និង ពង្រីកចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ រវាងប្រជា ជន នៃប្រទេសទាំងពីរ ឲ្យកាន់តែមានភាពជិតស្និតមួយកម្រិតទៀត ។  ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏មិនបានបំភ្លេច ឡើយពីគុណបំណាច់ នៃកងទ័ពស្ម័ត្រចិត្ត និង ប្រជាជនវៀតណាម ដែលបានធ្វើការពលីជិវិត ក្នុងបុព្វហេតុជួយសង្រ្គោះ អាយុជីវិតប្រជាជនកម្ពុជា ពីបនប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី០៧ មករា ១៩៧៩ ​ព្រមទាំងបានបំពេញបេសក កម្មជាអន្តរជាតិ ក្នុងការទប់ស្កាត់មិនឲ្យមានការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ជាលើកទី២ នៅកម្ពុជាសាជាថ្មី ទៀតឡើយ ។  ឯកឧត្តមបណ្ឌិត នូ ផល្លា បានបន្តទៀតថា  ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវនាឱកាសនេះ ក៏ បានរំលឹកផងដែ ពីអនុស្សាវរីយ៍ មនោសញ្ចេតនា និង កាយវិការដ៏ប្រពៃ នៃសកម្មភាពមនុស្សធម៌ ដែលបានបន្សល់ទុក នៅកម្ពុជា ។  ឯកឧត្តមបណ្ឌិត ក៏បានលើកផងដែរ ពីកិច្ចសហប្រតិបត្តិការ ក្នុងការស្វែងរុករក នូវអដ្ឋិធាតុកងទព័ស្ម័ត្រ ចិត្តវៀតណាម ដែលបានពលីជីវិត ក្នុងបុព្វហេតុអន្តរជាតិ នៅលើទឹកដីខេត្តសៀមរាប  ហើយអដ្ឋិធាតុដែល ក្រុមគណៈ កម្មការរកឃើញ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតខ្លួន បានជួបជុំឳពុក​ម្តាយ បងប្អូនរបស់ខ្លួន ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានលើកផងដែរ ពីការអភិវឌ្ឍរបស់ខេត្ត ព្រមទាំងសក្តានុពលរបស់ខេត្តសៀមរាប ដោយ បានពឹងផ្អែកលើវិស័យកសិកម្ម និង ទេសចរណ៍  ។  ការអភិវឌ្ឍន៍ប្រទេសទៅបាន ដ៏ដោយកត្តាសន្តិភាព ក្រោមគោល នយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជាជាស្នូល បានធ្វើឲ្យអ្នកវិនិយោគ ចូលមក ធ្វើការបណ្តាក់ទុននៅក្នុងខេត្តសៀមរាប សំខាន់លើវិស័យទេសចរណ៍ ។

មានប្រសាសន៍នោះដែរ លោកជំទាវ ង្វៀន ធីចូហា  ក៏បានឲ្យដឹងផងដែរ អំពីដំណើរទស្សនៈកិច្ច របស់គណៈ ប្រតិភូនៅលើទឹកដីខេត្តសៀមរាប ក្នុងឱកាសអបអរសាទរខួបទី៥០ នៃទំនាក់ទំនងការទីតរវាងកម្ពុជា វៀតណាម ហើយត្រូវបានសហព័ន្ធនារីវៀតណាម បានរៀបចំក្បួនរថយន្តមិត្តភាព ដោយឆ្លងកាត់ប្រទេសឡាវ កម្ពុជា ទៅបញ្ចប់ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។  ក្នុងនោះដែរលោកជំទាវ ក៏បានធ្វើការសាទរ និង កោត សរសើរពីភាពរីកចម្រើនរបស់ខេត្តសៀមរាប ដែលបានក្លាយជាគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ចូល មកទស្សនាកម្សាន្ត ព្រមទាំងបានផ្តោតសំខាន់ទៅលើវិស័យកសិកម្ម និង ទេសចរណ៍នៅខេត្តសៀមរាបផងដែរ ។ លោកជំទាវបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ច ប្រកបទៅដោយអត្ថន័យដ៏សំខាន់ សម្រាប់ប្រទេសទាំងពីរ  ពិសេស បានធ្វើឲ្យមានកិច្ចពិភាក្សាជាមួយសមាគមនារីកម្ពុជា និង ធ្វើការវាយតម្លៃកិច្ចការបានធ្វើក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ព្រមទាំងបន្តកិច្ចសហការរយៈពេល៥ឆ្នាំទៅមុខ រវាងសមាគមនារី ប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និង ការបណ្តុះបណ្តាលធនធានមនុស្សទៀតផង ។  លោកជំទាវក៏បានលើកផងដែរថា បក្ស និងរដ្ឋអំណាច រួមទាំង ប្រជាជន ក៏ដូចសមាគមនារីវៀតណាម នៅតែគោរពជានិច្ច លើកិច្ចទំនាក់ទំនងល្អ នូវប្រពៃណីរវាងប្រទេសកម្ពុជា និង វៀតណាម ។  ម៉្យាងទៀតចំណងមិត្តភាពរវាងសមាគមនារីនៃប្រទេសទាំងពីរ ក៏ដូចសមាគមនារីខេត្តសៀមរាប ត្រូវ បានបន្តលើកិច្ចសហការគ្នា ដើមី្បពង្រឹង ពង្រីកនៃកិច្ចទំនាក់ទំនងល្អនឹងគ្នាទៅពេលអនាគត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

560 561 562 563 559 564