កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការជ្រើសរើសតំណាងអង្គការសង្គមស៊ីវិសជាតិ


ខេត្តសៀមរាប ៖ ដោយអនុលោមមាត្រា១១ មាត្រ១៤ មាត្រា១៥ និង មាត្រា១៦ នៃអនុក្រិត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៨  ខែ កុម្ភះ ឆ្នាំ២០១៧ ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ដើមី្បធានាឲ្យ កិច្ច ដំណើរការនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ឲ្យប្រព្រឹត្ត ទៅដោយភាពរលូន ត្រឹមត្រូវ យុត្តិធម៌ សមធម៌ និង បរិយាប័ន្ន  ហើយនៅព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១៧ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការជ្រើសរើសតំណាង អង្គការសង្គម ស៊ីវិស ជាតិ ដើមី្បបញ្ជូលជាសមាជិកគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី តំណាងអង្គការសង្គមស៊ីវិលក្នុងខេត្តចូលរួមជាសិក្ខាកាម  ។

មានប្រសាសន៍នោះឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយក្នុងគោលបំណង លើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាម រយៈការពង្រឹងតួនាទី  ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ  ក្នុងការទទួលនិងការសម្រុះសម្រួល ដោះស្រាយ បណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និង ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ ក្រោមជាតិ ប្រកបដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ។  ឯកឧត្តមបណ្ឌិតក៏បានលើកផងដែរ អំពីកិច្ចដំណើរការ ក្នុងការផ្តល់សេវាសាធារណៈ ដោយបាន អនុវត្តកន្លងមកតាមរយៈការិយាល័យច្រកចេញចូលតែមួយ នៅស្រុកបាត់ដំបង និង ស្រុកសៀមរាប ហើយមក ដល់បច្ចុប្បន្ននេះនៅខេត្តសៀមរាប ក៏បានបង្កើតនូវការិយាល័យច្រកចេញចូលតែមួយ នៅតាមបណ្តាស្រុកមួយ ចំនួន ក្នុងការផ្តល់ភាពងាយស្រួល និង រហ័សទាន់ចិត្តដល់ប្រជាពលរដ្ឋដែលបានមកទំនាក់ទំនង  និង បានកាត់បន្ថយពេលវេលា និង មានតម្លាភាពទៀតផង  ។  ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានបន្តទៀតថា  ការបង្កើតឲ្យ មានការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់ការតវ៉ា  ការទាមទា ការមិនពេញចិត្ត ដែល ពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ និង ការគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង មន្ទីរ អង្គភាពជំនាញ ព្រមទាំងភ្នាក់ងារទទួលសមត្ថកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  ព្រមទាំងសំដៅ ដល់កិច្ចដំណើរការនៃការស្វែងរកដំណោះស្រាយមួយ សមស្របដោយអនុលោមច្បាប់  និង  លិខិតបទដ្ឋាន គតិយុត្ត ។ ឯកឧត្តមបណ្ឌិតក៏បានលើកនូវ លក្ខខណ្ឌ និង លក្ខណសម្បត្តិបេក្ខជនសម្រាប់ឈឈ្មោះបោះឆ្នោត ប្រធាន អនុប្រធាន ការរិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត និង ការបាត់់បង់មុខតំណែងទៀតផង ។ ម៉្យាងទៀត នីតិវិធីនៃការជ្រើសរើសប្រធាន អនុប្រធាន ការរិយាល័យប្រជាពលរដ្ឋ ក៏ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ដោយគណៈកម្មាធិការបោះឆ្នោត ដែលមានសមាសភាពមកពីក្រុមប្រឹក្សាខេត្ត ក្រុង ឃុំ សង្កាត់  ប្រធានសមាគម តំណាងសភាពាណិជ្ជកម្ម និង តំណាងអង្គការសង្គមស៊ីវិល ដើមី្បបញ្ចូលជាសមាជិកគណៈកម្មាធិការបោះឆ្នោត  ជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ  ហើយកិច្ចប្រជុំការងារបោះឆ្នោតជ្រើសរើសតំណាងអង្គ ការសង្គមស៊ីវិលជាតិ គឺយក០៧រូប ដាក់បញ្ចូលជាសមាជិកគណៈកម្មាធិការបោះឆ្នោតជ្រើសរើសបោះឆ្នោត ប្រធាន អនុប្រធាន ការរិយាល័យប្រជាពលរដ្ឋ  ។  ឯកឧត្តមបណ្ឌិត ក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ ត្រូវធ្វើការត្រង់ស្តាប់នូវការពន្យល់ណែនាំ ផ្សព្វផ្សាយរបស់ប្រធានទីប្រឹក្សាគ្រប់គ្រងកម្មវិធីថ្នាក់ជាតិ ខេត្តសៀមរាប ក្នុងការធ្វើបទបង្ហាញ  និង ដើមី្បឲ្យការផ្សព្វផ្សាយបានប្រព្រឹត្តទៅប្រកបដោយភាពរលូន ទៅតាម ការគ្រោងទុក ឲ្យទទួលបានលទ្ធផលល្អប្រសើរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

198 199 200 201 202 203