សិក្ខាសាលាស្តីពីការគ្រប់គ្រងវដ្តនៃគម្រោង


ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០១៧នេះ មានបើកអង្គសិក្ខាសាលាមួយ ស្តីពីការគ្រប់គ្រងវដ្ត នៃគមគម្រោងឆ្លយតបនឹងយេនឌ័រ ក្រោមអធិបតីភាពលោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន ឝ.ក.ស.កខេត្ត និង លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីទទួលបន្ទុក កិច្ច ការនារីនៃមន្ទីរ ស្ថាប័នពាព័ន្ធ ចូលរួមជាសិក្ខាកាម និង មន្ត្រី អង្គការចាយការ ជាវាគ្មិនទៀតផង ។

ក្នុងកិច្ចស្វាគមន៍របស់លោកជំទាវ ស៊ិន ណម ប្រធាន ឝ.ក.ស.ក ក៏បានគូសបញ្ជាក់ថា អង្គសិក្ខាសាលា ដែលបានប្រារព្វធ្វើនៅពេលនេះ ក្រោមកិច្ចសហការល្អជាមួយអង្គការចាយការ ក្នុងគោលបំណង កំណត់នូវបញ្ហា សំខាន់ៗ សម្រាប់រៀបចំផែនការគម្រោងសាកល្បង  និង ធ្វើការជ្រើសរើសយកបញ្ហាមួយក្នុងចំណោមទាំង៦ ដែល បានរកឃើញកាលពីសិក្ខាសាលាមុន និង ធ្វើការវិភាគស្ថាប័នពាក់ព័ន្ធ និង ក្រុមអ្នកទទួលផល ព្រមទាំងធ្វើវិភាគឬស គល់នៃបញ្ហាសម្រាប់គម្រោងសាកល្បងទៀតផង ។

លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក៏បានលើកផងដែរថា វគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងវដ្តនៃគម្រោងឆ្លើយតបនឹងយេនឌ័រ នាថ្ងៃនេះ គឺមានសារៈសំខាន់សម្រាប់បងប្អូន ដោយផ្តោតទៅលើការ ងារយេនឌ័រ ក្នុងការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រី្តនៅកម្ពុជា សំខាន់ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ។  លោកជំទាវក៏បានឲ្យដឹងទៀតថា នេះជាអង្គសិក្ខាសាលាលើកទី៤ហើយ ដើមី្បឲ្យបង ប្អូនបានកាន់តែយល់ច្បាប់ (ពីការគ្រប់គ្រងវដ្ត ) អំពីខ្លឹមសារអត្ថន័យ និង ផលប្រយោជន៍ទៀតផង ។ លោកជំទាវរដ្ឋ លេខាធិការ ក៏បានគូសបញ្ជាក់ថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុក ដាក់ខ្ពស់ ក្នុងការជម្រុញកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង បានបង្កើតនូវសមភាពយេនឌ័រ ក្នុងការផ្តល់ភាពអង់អាចក្លាហានរបស់ស្ត្រី នៅក្នុងគោលនយោបាយសំខាន់ៗជាច្រើន ដូចជា គោលដៅអភិវឌ្ឍន៍សហស្សវត្តកម្ពុជា យុទ្ធសាស្ត្រចតុកោណ ដើមី្បកំណើនការងារ សមធម៌ និង ប្រសិទ្ធភាព រួមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជាដើម ។  លោកជំទាវ ច័ន្ទ សូរីយ៍ ក៏បានលើកនូវកម្មវិធីជាតិ ដែលបាន កំណត់នូវអាទិភាព យុទ្ធសាស្ត្រ ដើមី្បធានាបញ្ហាយេនឌ័រ ដោយផ្តោតការយកចិត្តទុកដាក់ ក្នុងដំណើរការកសាងផែន ការ ថវិកា ការអនុវត្ត ការតាមដានត្រួតពិនិត្យ និង វាយតម្លៃកិច្ចអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ ។ ក្នុងនោះលោកជំទាវក៏ បានលើកនូវអនុសាស្រ្ត គោលនយោបាយ និង កម្មវិធីដែលមានស្រាប់ ក្នុងការឆ្លើយតប និង តម្រូវការយេនឌ័រ ទាំង ៨ជំហានផងដែរ។ ម៉្យាងទៀត តួនាទីភារកិច្ចរបស់ក្រសួង ក៏បានកំណត់ជាស្ថាប័នសម្រាប់ ផ្តល់នូវការប្រឹក្សាយោបល់ ជាយុទ្ធសាស្ត្រ ការគាំទ្រ និង ធានានូវភាពស៊ីសង្វាក់គ្នា នែយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រ របស់រាជរដ្ឋាភិបាលនាពេល បច្ចុប្បន្ននេះ ។ ការឆ្លើយតបទៅនឹងកំណែទម្រង់នេះ វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើការបញ្ជាក់ច្បាស់ពីឆន្ទះ ក្នុងការ ផ្តល់ធនធាន បច្ចេកទេស ដើមី្បបង្កើនសមត្ថភាពដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ឲ្យមានការយល់ដឹង និងអភិវឌ្ឍន៍សមត្ថភាព រៀបចំផែនការ ស្ថិតិ កាត្រួតពិនិត្យ វាយតម្លៃ ឆ្លើយតបនឹងយេនឌ័រ  ដោយផ្សាភ្ជាប់ទៅនឹងគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល និង ដើមី្បអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។  ក្នុងនោះលោកជំទាវក៏បានធ្វើការផ្តាំ ផ្ញើដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ការពន្យល់ បង្ហាញរបស់វាគ្មិន ដើមី្បទទួលបានចំណេះ ដឹង និង ជាទុនក្នុងការយកទៅអនុវត្តនៅតាមមន្ទីរ ស្ថាប័ន ក៏ដូចនៅតាមមូលដ្ឋានឲ្យទទួលបានជោគជ័យទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប

71 72 73 74 75 76 77