ផលិតផលខ្មែរ ដែលដាក់ឲ្យធ្វើពាណិជ្ជកម្មនៅលើទីផ្សារ ត្រូវធានាឲ្យបាននូវគុណភាព សុវត្ថិភាពខ្ពស់ និង ស្របតាមស្តង់ដារបច្ចេកទេស


ខេត្តសៀមរាប ៖ កាលពីព្រឹកថ្ងៃ១៣ កើត ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១  ត្រូវនឹងថ្ងៃទី ០១ ខែ ធ្នូ  ឆ្នាំ២០១៧ នៅសណ្ឋាគារអង្គរស៊ិនជូរី មានបើកវេទិកាថ្នាក់ជាតិលើកទី៥ ស្តីពីជម្រុញការអនុវត្តគោលនយោបាយកសិ-ពាណិជ្ជកម្មកម្ពុជា អមដោយសិក្ខាសាលាពិគ្រោះយោបល់លើការអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្មនិង​កសាង​ទំនុកចិត្តលើផលិតផលខ្មែរ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ទៀ សីហា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមជាសិក្ខាកាម ពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ សមាគមចុងភៅកម្ពុជា បុគ្គលិកមកពីសណ្ឋាគារ ភោជនីយដ្ឋាន ម្ចាស់ផ្សារទំនើប សាលាបាយ សិស្ស និសិ្សត និង កសិករអង្គការ ចូលរួមផងដែរ ។

តាមប្រសាសន៍បញ្ជាក់របស់លោក ទៀ សីហា  បានលើកឡើងថាខេត្តសៀមរាបជាជាខេត្តដែលមាន​សក្តានុ ពលពីរសំខាន់ គឺវិស័យទេសចរណ៍និងវិស័យកសិកម្ម ដែល​​​បច្ចុប្បន្ន​មានភ្ញៀវទេសចរណ៍ជាតិ​និងអន្តរជាតិមកទស្សនាប្រមាណជាជាង៥លាននាក់​ក្នុងមួយឆ្នាំនារយៈពេល០៣ឆ្នាំចុង​ក្រោយ​នេះ  ។  ចំពោះវិស័យកសិកម្មវិញខេត្តសៀមរាប មានមានផលិតផលសំខាន់សំខាន់ៗដូចជា ស្រូវ ដំឡូងមី សណ្តែកបាយ កៅស៊ូ ក្រពើ សិប្បកម្ម ផលិត ផលកែច្នៃមានប្រហុក សាច់ក្រកជាដើម។ ក្រៅពីផលិតផលកសិ-ឧស្សាហកម្ម ខេត្តសៀមរាបក៍មានដំណាំរួមផ្សំ ហើយ​បច្ចុប្បន្ន ផលិតផលទាំងនេះ កសិករយើងផលិតបានប្រកបដោយគុណភាព សោភ័ណ្ឌភាព និងការផ្គត់ផ្គង់បានល្អចំពោះផលិត ផលមួយចំនួនចំពោះបន្លែ ស្លឹក ដើម មើម និង ផ្កា។ ម៉្យាងទៀតក៏មាន សុទ្ធតែជាអ្នកមាន​បទពិសោធន៍ដែលមកមពីស្ថាប័នផ្សេងៗគ្នា  ទាំងជាតិនិងអន្តរជាតិ នឹងធ្វើការចែករំលែកបទ​ពិសោធន៍ដល់អង្គសិក្ខាសាលាទាំងមូល ពិសេសការបង្ហាញពីលក្ខខ័ណ្ឌបច្ចេកទេសនៃការអនុវត្តន៍​កសិកម្មល្អ ដែលជាគោលគ្រឹះដ៍សំខាន់ក្នុងការកសាងទំនុកចិត្តអ្នកប្រើប្រាស់ ហើយផលិតផលនូវបន្លែនិងផ្លែឈើប្រកបដោយគុណភាព និង បំពេញ​បាននូវលក្ខខ័ណ្ឌតម្រូវការរបស់ទីផ្សារប្រកបដោយការប្រកួតប្រជែង។

មានប្រសាសន៍នោះ ឯកឧត្តម ម៉ៅ ថូរ៉ា បានគូសបញ្ជាក់ថា វេទិកាថ្នាក់ជាតិលើកទី៥ ស្តីពីជម្រុញការអនុវត្តគោលនយោបាយកសិ-ពាណិជ្ជកម្ម  ព្រមទាំងការតាំងបង្ហាញផលិតផលបន្លែ ផ្លែឈើខ្មែរ និង ផលិតផលកែច្នៃ ដែល ត្រូវបើកសម្ពោធនាថ្ងៃនេះ ក្នុងការជម្រុញលើកកម្ពស់វិស័យឯកជន ចាប់ពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន ដើមី្បបង្កលក្ខណៈ និង ផ្តល់ឱកាសដល់ពួកគាត់ បានចូលរួមគ្រប់សកម្មភាពសេដ្ឋកិច្ចក្នុងសង្គមជាតិ ។  ឯកឧត្តមបានបន្តទៀតថា តាម  រយៈការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និង ឧស្សាហកម្ម ទៅនឹងបណ្តាញចង្វាក់ផលិតផលនៅក្នុងតំបន់អាស៊ាន និង សកលលោក ។ ម៉្យាងទៀត បណ្តារោងចក្រ សហគ្រាស សិប្បកម្ម និង ផលិតកម្មទាំងឡាយនៅកម្ពុជា នឹងជួបការនូវ ភាពប្រកួតប្រជែងថ្មីសកម្មជាងមុនទៀតផង ។ ការលុបបំបាត់ពន្ធគយ និង ការដកចេញនូវរបាំងមិនមែនពន្ធ ក្នុងក្រប ខ័ណ្ឌសមាគមន៍សេដ្ឋកិច្ចអាស៊ាន នឹងធ្វើឲ្យទំនិញក្នុងតំបន់ មានលំហូរដោយសេរី ដែលជាឧបសគ្គ និង ក្តីកង្វល់ចំពោះផលិតផលក្នុងស្រុក ។ ឯកឧត្តម ម៉ៅ ថូរ៉ា ក៏បានលើកនូវគោលនយោបាយយុទ្ធសាស្ត្រ ដែលក្រសួងពាណិជ្ជកម្ម ដាក់ចេញ ដើមី្បទាក់ទាញវិនិយោគ និង ជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា  ក្នុងគោលដៅប្រែក្លាយ កសិករ ឲ្យក្លាយទៅជាពាណិជ្ជករ និង ធ្វើពាណិជ្ជកម្ម ប្រកបដោយវិជ្ជាជីវះ និង កសាងតម្លៃបន្ថែមលើផលិតផលដែលពួកគាត់ផលិតបាន ព្រមទាំងស្វែងរកទីផ្សារនៅក្រៅប្រទេស និង ទីផ្សារឲ្យផលិតផលកសិកម្មកម្ពុជា ក្នុងតំបន់ និងពិភពលោក  ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរ ពីការដាក់ចេញគោលនយោបាយលើកស្ទួយ ផលិតផលខ្មែរ ឲ្យមានលទ្ធភាពអាចប្រកួតប្រជែង ជាមួយផលិតផលបរទេស ។ ដូច្នេះដើមី្បអនុវត្តគោលនយោបាយ ឲ្យបានជោគជ័យ ចាំបាច់ត្រូវមានការចូលរួម សហការ គាំទ្រពីវិស័យឯកជន សំខាន់ ផលិតករ ដែលផលិតនូវផលិត ផលខ្មែរ ។ ឯកឧត្តមមានការសង្ឃឹមជឿជាក់ថា សិក្ខាសាលានេះ បងប្អូនពាណិជ្ជករ ផលិតករ កសិករ  ដែលផលិត ផលិតផលខ្មែរ នឹងទទួលបានចំណេះដឹង អំពីបទដ្ឋានស្តង់ដារ បច្ចេកទេស ការវេចខ្ចប់ និង សុវត្ថិភាពនៃការប្រើប្រាស់ផលិតផល និង ទទួលបានបទពិសោធន៍ ចំណេះដឹងថ្មីៗ សម្រាប់ជួយកែលម្អផលិតកម្ម ក្នុងការផលិតទំនិញសម្រាប់បម្រើនៅតាមទីផ្សារ ហើយផលិតផលខ្មែរ ដែលដាក់ឲ្យធ្វើពាណិជ្ជកម្មនៅលើទីផ្សារ ត្រូវធានាឲ្យបាននូវ គុណភាព សុវត្ថិភាពខ្ពស់ និង ស្របតាមស្តង់ដារបច្ចេកទេសផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

41 42 43 44 45 46 47 48 49