ពិធីប្រកាសសុពលភាពក្រុមការងារយុវជន គណបក្សចុះជួយក្រុង ស្រុក ខេត្តសៀមរាប


ខេត្តសៀមរាប ៖ នារសៀលថ្ងៃសៅរ៍ ៦រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១  ត្រូវនឹងថ្ងៃទី ០៩ ខែ ធ្នូ  គ.ស ២០១៧ នៅ ទីស្នាក់ការគណបក្សប្រជាជនខេត្តសៀមរាប មានធ្វើពិធីប្រកាសសុពលភាព ក្រុមការងារយុវជន គណបក្សចុះជួយ ក្រុង ស្រុក ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការ កណ្តាល និង ជាប្រធាន គណៈកម្មាធិការ នៃ គណបក្សប្រជាជនខេត្ត  ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការបញ្ជាក់ថា កាប្រកាស សុពលភាពក្រុមការងារយុវជនគណបក្សខេត្ត និង បែងចែកភារកិច្ចក្រុមការងារយុវជនគណបក្សខេត្ត ឲ្យចុះជួយ ក្រុង/ស្រុកទាំង ១២ ក្នុងខេត្តសៀមរាប  ក្នុងការបង្ហាញជាថ្មីនូវស្មារតី និងឆន្ទៈប្ដេជ្ញាចិត្តខ្ពស់ចូលរួមចំណែក លើការងារកសាង ពង្រឹ​ង និងពង្រីកសកម្មភាពគណបក្សនៅថ្នាក់មូលដ្ឋាន ឲ្យសក្ដិសមជាកម្លាំង​បន្ដវេន ប្រកបដោយ សក្ដា នុពល ក្នុងការអនុវត្តកម្មវិធីនយោ​បា​យរបស់គណបក្ស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និង ការពាររាល់សមិទ្ធផល របស់សង្គមជាតិ ។ ឯកឧត្តមបណ្ឌិតក៏បានកោតសរសើរចំពោះស្មារតីចូលរួម និងការលះបង់ទាំងកម្លាំងកាយចិត្តរបស់ក្មួយៗក្រុមការងារយុវជនគណបក្សខេត្ត ដែលក្នុងរយៈពេលកន្លងមកបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ការអនុវត្តតាមសេចក្ដីសម្រេ​ច​របស់គណៈ អចិន្ត្រៃយ៍ គណៈកម្មាធិការ នៃគណបក្សខេត្ត ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បាល់លើផងដែរ អំពីតួនាទី ភារកិច្ចរបស់ក្រុមការងារយុវជនគណបក្សខេត្ត ក្នុងការបំពេញភារកិច្ចជាសេនាធិការជូនគណបក្ស តាមរយៈការរៀបចំ គោលការណ៍ណែនាំ និ​ង ​ធ្វើការសម្របសម្រួល និងទំនាក់ទំនងល្អជាមួយគណបក្សក្រុង/ស្រុ​ក និ​ង​ មន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធក្រុមការងារយុវជនចាប់ពីថ្នាក់មូលដ្ឋាន ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុ​ក  តាមលក្ខការណ៍ប្រជាធិប តេយ្យផ្ទៃក្នុងគណបក្ស  ។ តាមរយៈសកម្មភាពរបស់ ក្រុមការងារយុវជន រយៈពេលកន្លងមក គឺបានឆ្លុះបញ្ចាំងឲ្យឃើញពីលទ្ធផលការងារមួយចំនួនដែលធ្វើឲ្យមានការផ្លាស់ប្ដូរថ្មី ទាំងលើផ្នែកទស្សនៈ និងសកម្មភាព ។ ឯកឧត្តម បណ្ឌិត បានគូសបញ្ជាក់ថា ពេលនេះ ក្រុមការងារយុវជនគណបក្សខេត្ត ដែលបានប្រកាសទទួលស្គាល់ថ្ងៃនេះ គឺជាកម្លាំ​​ងថ្មីបន្ថែម ដើម្បីសម្របសម្រួលលើការងារចលនាយុវជនជាមួយក្រុមការងារគណបក្ស ចុះជួយក្រុង/ស្រុក និងគណបក្សក្រុង/ស្រុក សំដៅបង្កើននូវជំហរឆន្ទៈនយោបាយ និងលើកកម្ពស់តួនាទីយុវជនរប​ស់​គណបក្សហ៊ាន លះបង់អ្វីៗដើម្បីជួយគណបក្សដោយឥតលក្ខ​ខ​ណ្ឌ​ ក្នុងការឆ្ពោះទៅបោះឆ្នោតជ្រើសតាំងតំណា​ង​រាស្រ្ដនីតិកាលទី៦ ខាងមុខនេះ គឺនៅសល់ជាង ៧ខែ តែប៉ុណ្ណោះ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំ និង ផ្តល់នូវអនុសាសន៍ជាគ្រឹះមួយចំនួន ដល់ក្រុមការងារយុវជនគណបក្សទាំង អស់ គឺត្រូវប្រកាន់ភ្ជាប់នូវគោល ការណ៍គ្រឹះរបស់គណបក្សប្រជាជន ដើមី្បសម្រេចបានជូនជាតិ មាតុភូមិ និង ទិសដៅវិធានការ និង ការប្ដេជ្ញាចិត្តរប​ស់​ខ្លួន ក្នុងការកែលម្អស្ថានភាពឲ្យ ប្រសើរទ្បើង សម្រាប់ធ្វើការឃោសនា តាមការកំណត់នៃច្បាប់ ។ ម៉្យាង ទៀតក្រុមការងារយុវជនគណបក្សខេត្ត ត្រូវចេះរៀបចំផែន​ការ ការងារលំអិត  និង ជាក់ស្ដែងសំដៅពេលចុះទៅ អនុវត្ត ដើមី្បមានមូលដ្ឋានគ្រប់គ្រាន់ និង ស្វែងរកឲ្យឃើញនូវចំណុចខ្លាំង និង ចំណុចខ្សោយដែលកើតមាន ដើម្បីមានវិធានការដោះស្រាយជាបន្ទា​ន់  ដោយសហការគ្នាជាមួយក្រុមការងារគណបក្សខេត្ត ចុះជួយក្រុង ស្រុ​ក ឃុំ សង្កាត់ និង ក្នុងគោលដៅតែមួយ គឺនាំដល់ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

12310 12311 12312 12313 12314 12315 12316 12317 12318 12319 12320 12321 12322 12323 12324 12325 12326 12327 12328 12329 12330 12331 12332 12333 12334 12335