កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និង ទិសដៅអនុវត្តបន្ត របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍រសៀលថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០១៨នេះ  ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប បានធ្វើកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និង ទិសដៅអនុវត្តបន្ត  ដើមី្បត្រួតពិនិត្យ និង គាំទ្រការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ដើមី្បអនុវត្តនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប ដោយមានសមាជិកសមាជិកា ចំនួន២៤៨នាក់បានចូលរួម ។

មានប្រសាសន៍បើកកិច្ចប្រជុំនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ អំពីគោលបំណង នៃកិច្ចប្រជុំជូនដល់សមាជិកសមាជិកាអង្គប្រជុំទាំងមូល ដោយបានផ្តោតទៅលើការងារសំខាន់ៗមួយចំនួន  ក្នុងការកំណែទម្រង់ស៊ីជម្រៅ សម្រេចឲ្យបាននូវគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ សំខាន់គោលដៅឆ្ពោះទៅការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា និង បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នៅឆ្នាំ២០១៨ ដើមី្បបន្តពង្រឹងនូវយន្តការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥នេះ ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា ។

តាមលទ្ធផលនៃសេចក្តីរាយការណ៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ក៏បានធ្វើការបញ្ជាក់ជូនអង្គប្រជុំ ដោយយោងតាមរយៈវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់រដ្ឋបាលខេត្ត បានធ្វើការបូកសរុប នូវរាល់បញ្ហាប្រឈម ក្តីកង្វល់ជុំវិញបញ្ហាសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងធនធានធម្មជាតិ  បរិស្ថាន  រដ្ឋបាល សន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈ របស់ប្រជាពលរដ្ឋ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានលើកឡើងអំពីបញ្ហា សេសសល់មិនទាន់ដោះស្រាយនៅតាមបណ្តាមូលដ្ឋាន  ដើមី្បដាក់ជូនអង្គប្រជុំក្រុមការងារត្រួតពិនិត្យ ពិចារណា សំខាន់លើការដោះស្រាយ បញ្ហាប្រឈម និង សំណូមពរនានារបស់ប្រជាពលរដ្ឋ ដែលទទួលបានពីវេទិកាផ្សព្វផ្សាយ  និង ពិគ្រោះយោបល់ថ្នាក់ខេត្ត ក្រុង ស្រុក ដែលនៅសេសសល់មិនទាន់ដោះស្រាយ ដែលជាសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ ។

បន្ទាប់ពីសេចក្តីរាយការណ៍របស់ឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងារចុះជួយតាមមូលដ្ឋានក្រុង ស្រុក ដែលបានលើកឡើងពីលទ្ធផលអនុវត្តបាន និង បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរួចមក កិច្ចប្រជុំទាំងមូល ក៏បានធ្វើការពិភាក្សា ផ្លាប់ប្តូរនូវមតិយោបល់គ្នា ដោយបានទទួលនូវចំណុចល្អៗ សម្រាប់ក្រុមការងារយកទៅអនុវត្តន៍នៅតាមមូលដ្ឋាននាឆ្នាំ២០១៨នេះផងដែរ ។ ក្នុងនោះអង្គប្រជុំបានផ្តោតសំខាន់ ទៅលើការផ្សាយពាណិជ្ជកម្ម និង ការសរសេរស្លាកយីហោ ដែលដាក់អក្សរបរទេសធំជាង អក្សរជាតិ  ព្រមទាំងបានលើកនូវសំណូមពរមួយចំនួន ដោយផ្តោត លើការពង្រឹងពង្រីក និង ជម្រុញការងាររដ្ឋបាលនៅតាមមូលដ្ឋាន និង កាត់បន្ថយនូវរាល់បញ្ហាដែលប្រជាពលរដ្ឋបាន លើកឡើង ឲ្យកាន់តែនៅតិច ក្នុងការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ខាងមុខ ។

មានប្រសាសន៍បូកសរុបបិទកិច្ចប្រជុំនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើង អំពីបញ្ហាប្រឈមកន្លងមកនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប  គឺ ដែលជាចំណោទយ៉ាងខ្លាំងដែលធ្វើបាត់នូវប្រជាប្រិយ៍ភាព ​ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋបាត់អស់នូវទំនុកចិត្ត ក្នុងការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ។ សម្តេចពិជ័យសេនា ក៏បាបន្តទៀតថា បញ្ហាប្រឈមដោយអសកម្មក្នុងការអនុវត្តភារកិច្ច តួនាទី និង ការដោះស្រាយមានការយឺតយ៉ាវ ។ ម៉្យាងវិញទៀត ការផ្តល់សេវាសាធារណៈ លើវិស័យមួយចំនួន  ដែលជាកង្វះខាតដែលយើងគ្រប់គ្នាត្រូវធ្វើការកែប្រែលម្អ និង ធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រដ្ឋាភិបាលកម្ពុជា  ក្នុងការពង្រឹង ការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាពខ្ពស់ ។  សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកនូវលទ្ធផលក្នុងកិច្ចពិភាក្សា និង រកឃើញនូវវិធានការ ជាយន្តការមួយចំនួន   ក្នុងការជម្រុញឲ្យក្រុមការងារថ្នាក់ជាតិ និង ថ្នាក់ខេត្ត បន្តធ្វើការដោះស្រាយនូវរាល់បញ្ហាករណីដែលសេសសល់ពីឆ្នាំចាស់ តាមរយៈក្នុងការធ្វើវេទិកាសាធារណៈនៅតាមភូមិ ឃុំ សង្កាត់ ទៅតាមស្ថានភាពស្ថិតិប្រជាពលរដ្ឋ  ក្នុងគោលបំណងធ្វើយ៉ាង មកដោះស្រាយនូវក្តីកង្វល់របស់ប្រជាពលរដ្ឋ និង ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋឲ្យត្រឹមត្រូវ និង សុក្រឹត យុត្តិធម៌ ។ សម្តេចពិជ័យសេនា ក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ពីតួនាទី ភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបាន ជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ ។

ក្នុងនោះដែរក៏មានការប្រគល់នូវសេចក្តីសម្រេច ជូនដល់សមាជិកក្រុមការងារថ្នាក់ជាតិ ក្នុងការបំពេញបន្ថែម ដល់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសូទ្រនិគម ព្រមទាំងប្រគល់ជូននូវលិខិតថ្លែងអំណរគុណ ដល់សប្បុរសជន ដែលបានជួយគាំទ្រសកម្មភាពក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តសៀមរាបផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ  ភ្នាក់ងារសារព័ត៌មាន សៀមរាប

247 248 249 250 251 252 253 254 255 256 257 258 259 260 261 262 264 263