ខេត្តសៀមរាប ៖ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្ស និសិ្សត គរុសិស្ស កម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ប្រមាណជាង៥ពាន់នាក់ បាននិមន្ត និង អញ្ជើញមកជួបជុំគ្នាប្រារព្ធធ្វើមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ស្មារតីថ្ងៃជ័យជំនះ៧មករា ១៩៧៩ –៧មករា ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅក្រោម អធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាសមាជិកគណៈ អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប និង លោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមការងារ និង គណៈអចិន្ត្រៃយ៍បក្សខេត្ត សមាជិកគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាខេត្តផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏បានលើកឡើង អំពីសមទ្ធិ ផលដែលគណបក្សប្រជាជន និង រាជរដ្ឋាភិបាលសម្រេចបាន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសរយៈពេល៣៩ឆ្នាំមកនេះ ក្រោមស្មារតីជ័យជំនះ៧មករា បានកំពុងបន្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានលទ្ធផលឆ្លើយតប តាមសំណូមពរ និង បំណងប្រាថ្នារបស់ប្រជាជជន ។
មានមតិសំណេះសំណាលជាមួយព្រះសង្ឃ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងផងដែរថា ការជួបជុំគ្នានេះ ដើមី្បរំឮកនូវទិវាជ័យជំនះ ក្នុងស្មារតីគោរពដឹងគុណចំពោះវីរៈយុទ្ធជន យុទ្ធនារី និង អ្នកសេ្នហាជាតិ ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង អាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទោះបីរយៈពេល៣៧ឆ្នាំបានកន្លងទៅហើយនោះក៏ពិតមែន តែនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានអត្ថន័យដ៏ធំធេង សម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់ ក៏ដូចមនុស្សជាតិដែលស្នេហាសន្តិភាព និង យុត្តិធម៌នៅលើពិភពលោក ។ សម្តេចពិជ័សេនាក៏បានគូសបញ្ជាក់ផងដែរ ពីខ្លឹមសារនៃសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ថ្ងៃនេះជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍លើកទី៣៧នៃទិវាជ័យជំនះ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃរំដោះជីវិតប្រជាជនពីសមុទ្រឈាមនៃរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយក៏ជាថ្ងៃកំណើតលើកទី២ ដែលបានកែប្រែសង្គម និង ប្រជាជាតិកម្ពុជា ទាំងមូលឲ្យរស់រានឡើងវិញ ហើយទុក្ខវេទនានេះ ក៏បានស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋគ្រប់ៗរូបផងដែរ ។ សម្តេចពិជ័យសេនា បានបន្តថា ប្រសិនបើកម្ពុជាមិនអាចទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប៉ុលពត បានទេ កម្ពុជាមិនអាចអភិវឌ្ឍន៍ជាតិឲ្យបានរីកចម្រើនបែបនេះឡើយ ។ សម្តេចប្រមុខបក្សកាន់អំណាច បានគូសបញ្ជាក់ទៀតថា ផ្តើមពីថ្ងៃជ័យជម្នះ៧មករា កម្ពុជាបានបោះពួយទៅរកត្រើយសុខសាន្ត និង ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ សម្តេចពិជ័យសេនា បានថ្លែងទៀតថា កម្ពុជាដែលធ្លាប់គ្របដណ្តប់ដោយអំណាចផ្តាច់ការរបស់ប៉ុល ពត បានក្លាយជាប្រទេសប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស ព្រមទាំងប្រកាន់ខ្ជាប់នូវការបោះឆ្នោតដោយឥតងាករ៉េ ទៀតផង ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសបន្តអនុវត្តន៍គោលនយោបាយនានា ពង្រឹងប្រព័ន្ធយុត្តិធម៌សង្គម ដើម្បីលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ និង ប្រទេសជាតិទាំងមូលកាន់តែរីកចម្រើន។ សម្តេចពិជ័យសេនា ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីរួបរួមជាតិ ព្រមទាំងបានថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានគាំទ្រគណបក្សប្រជាជនរយៈពេល ៣៩ឆ្នាំមកនេះ ។ សម្តេចពិជ័យសេនា បានប្រកាសថា គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រឹងប្រែង ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍រីកចម្រើនរយៈពេល៣៩ឆ្នាំ ក្រោយជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ ក៏មានតំណាង ព្រះសង្ឃ មន្ត្រីរាជការ សិស្ស កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ បានធ្វើចំណាប់អារម្មណ៍ ព្រម ទាំងគាំទ្រនូវស្មារតី ថ្ងៃជ័យជម្នះ ៧មករា និង ប្រសិទ្ធពរ សូមឲ្យស្មារតីថ្ងៃជ័យជំនះ ៧មករា ឲ្យស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជនគ្រប់រូបជាអមតៈផងដែរ ។
បន្ទាប់ពីគណៈអធិបតី និង ភ្ញៀវកិត្តិយស បានធ្វើការលែងព្រាប និង បង្ហោះប៉េងប៉ោង ដើមី្បសុំឲ្យប្រទេស កម្ពជា ជួបនូវសុខសន្តិភាព និង កិច្ចអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យរួចមក គណៈអធិបតី និងគណៈប្រតិភូ ក៏បាន អញ្ជើញចុះសួរសុខទុក្ខបងប្អូនអ្នកជម្ងឺ ដែលកំពុងសម្រាក់ព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤ សរុបចំនួន ៤៥៥នាក់ ដោយម្នាក់ទទួលបាន ទឹកដោះគោ ស្កសរ មី និង ថវិកាផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានសៀមរាប