ពិធីសំណេះសំណាលជាមួយមន្ត្រីនិវត្តជន


ខេត្តសៀមរាប ៖ នៅក្នុងឱកាសដែលប្រជាជនកម្ពុជា ប្រារព្ធមិទ្ទិញអបអរសាទរស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ២០១៨ ខួបលើកទី ៣៩ ដែលជាថ្ងៃដែលប្រជាជនយើងគ្រប់រូបមិនអាចបំភ្លេចបាន នូវការរស់រានមានជីវិតឡើងវិញ  ។  ដើមី្ប ឆ្លើយតបនូវគុណបំណាច់ ចំពោះមន្រ្តីរាជការ ចូលនិវត្តចំនួន៦០៥នាក់ នៅខេត្តសៀមរាប ដែលបានបូជានូវកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងកិច្ចការពារកសាងមាតុភូមិ ឲ្យមានការអភិវឌ្ឍរីកចម្រើន  សំខាន់ការអភិវឌ្ឍនៅខេត្ត ប្រវត្តិ សាស្ត្រមួយនេះ ។  ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាសមាជិកគណៈ   អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប។

មានប្រសាសន៍សំណេះសំណាលនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការ រំលឹកផងដែរ អំពីស្មារតីថ្ងៃ ២ធ្នូ ១៩៧៨ និង ស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ដែលបាននាំមកនូវ សមទ្ធិផលជាច្រើន ក្នុងកិច្ច អភិវឌ្ឍន៍ប្រទេស និង ការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ក្នុងរយៈពេល ៣៩ឆ្នាំមកនេះ ។ ម៉្យាងទៀតសមទ្ធិផលទាំងនេះ ក៏ដោយមានការចូលរួមយ៉ាងសកម្មមុះមុតពីសំណាក់អ៊ុំ ពូមីង បងប្អូនជានិវត្តជន៍ ទាំងអស់ក្នុងខេត្តសៀមរាប  ក៏ដូចទូទាំងប្រទេស ។  សម្តេចពិជ័យសេនា ក៏បានសម្តែងនូវគុណូបការៈដ៏ថ្លៃថ្លា ចំពោះបងប្អូននិវត្តន៍ជន ដែលបានចូលរួមកសាងឡើងជូនដល់សង្គមជាតិ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និង កសាងសមទ្ធផលនានា  ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យគណបក្សប្រជាជន ដឹកនាំប្រទេស ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៍បានលើកឡើងផងដែរថា ការជួបជុំសំណេះសំណាលជាមួយបងប្អូននិវត្តន៍ជននាថ្ងៃនេះ ស្របពេលដែលនៅប្រទេសកម្ពុជាយើង នឹង បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និង ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ផងដែរ ។ ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សេន និងសម្តេចគិតិ្តព្រឹទ្ធបណ្ឌិត ចំពោះបងប្អូននិវត្តន៍ជនទាំងពីរភេទ ហើយការជួបជុំនេះ គឺជាប្រពៃណី ទំនៀមទម្លាប់ របស់គណបក្សប្រជាជនកម្ពុជា នៅរៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យជាតិ បុណ្យប្រពៃណីជាតិ តែងតែបានយកចិត្តទុកដាក់ ចំពោះបងប្អូនមន្ត្រីចូលនិវត្តន៍ទាំង មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ  ក្នុងការតបស្នងសងគុណបំណាច់ និង រំលឹកនូវវីរៈភាព ក្នុងការចូលរួមកិច្ចអភិវឌ្ឍន៍ ប្រទេស ឲ្យមានភាពសុខសាន្ត និង រីកចម្រើនលើគ្រប់វិស័យក្នុងខេត្តសៀមរាប ទោះបីខេត្តសៀមរាប ទទួលរងនូវគ្រោះទឹកជំនន់ និង ខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក៏បានកំពុងធ្វើការស្តារ និង អភិវឌ្ឍន៍ ឡើងវិញផងដែរ ។  ក្នុងនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៍បានលើកផងដែរ អំពីការធ្វើបដិវត្តពណ៌ របស់ក្រុមពួកក្បត់ជាតិ ដែលធ្វើឲ្យប្រទេសជាតិ កើតនូវអសន្តិសុខក្នុងសង្គម ។ សម្តេចពិជ័យសេនាក៏បានគូសបញ្ជាក់ថា សមទ្ធិផលដែលបានកើតឡើងទាំងនេះ ក៏ ដោយកត្តានៃសុខសន្តិភាព របស់ប្រជាជនកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ក្រោម កិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា ក្នុងការបញ្ចប់ជីវិតនយោបាយដឹកនាំរបស់ខ្មែរក្រហមនៅកម្ពុជា ដោយនាំមកនូវសុខសន្តិភាពពេញ ផ្ទៃប្រទេស ក្រោមគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាល ។

ក្នុងឱកាសសំណេះសំណាលនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានឧបត្ថម្ភ ដល់បងប្អូននិវត្តជន ទាំង ៦០៥នាក់ ម្នាក់ៗ ៦ម៉ឺនរៀលផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានខេត្តសៀមរាប

305 306 307 308 309 310 311 312 313 314 315