ខេត្តសៀមរាប៖ ដោយមានកិច្ចទំនាក់ទំនងល្អជាមួយបណ្តាក្រុមហ៊ុនចិន ដែលជាប្រទេសមហាមិត្តរបស់កម្ពុជា នៅចុងសប្តាហ៍ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈ អភិបាលខេត្តសៀមរាបបានជួបធ្វើកិច្ចពិភាក្សាជាមួយប្រតិភូក្រុមហ៊ុនចិន នៅប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិត ចិន ដែលដឹកនាំដោយឯកឧត្តមឧកញ៉ា សាវ យីនតឿ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង លោក វ៉ាង យូឃ្វឹង នាយកក្រុមហ៊ុន ផ្លូវមួយខ្សែក្រវ៉ាតមួយ រួមនឹងសហការី នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ។
ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមឧកញ៉ា សាវ យីនតឿ ក៏បានលើកឡើងពីគោលបំណងរបស់គណៈប្រតិភូ មកកាន់ខេត្តសៀមរាប ក្នុងគម្រោងវិនិយោគ វិស័យទេសចរណ៍ វិស័យប្រព័ន្ធអ៊ីធើណេត និង វិស័យផ្សេងៗ ។ ឯកឧត្តមឧកញ៉ាក៏បានគូសបញ្ជាក់ថា តាមរយៈការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន នៅខេត្តសៀមរាប ដោយបាន មើលឃើញនូវវិស័យទេសចរណ៍ នៅមិនទាន់ត្រឹមត្រូវទៅតាមស្តង់ដា ហើយក្នុងពេលនេះក៏ជាឱកាសសម្រាប់ក្រុម ហ៊ុនវិនិយោគចិន ដែលត្រូវចូលមកកម្ពុជា ដោយកម្ពុជាធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនដល់ក្រុមហ៊ុនវិនិយោគ ហើយក៏ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលចិន (ផ្លូវមួយខ្សែក្រវ៉ាតមួយ)ផងដែរ ។ ឯកឧត្តមក៏បានលើកផង ដែរ ពីការស្ថាបនានូវព្រលានអាកាសយានដ្ឋានដ៏ធំមួយនៅខេត្តសៀមរាប រវាងរដ្ឋាភិបាលទាំងពីរកម្ពុជា ចិន នោះ ដែលធ្វើឲ្តក្រុមហ៊ុនចិន មានចំណាប់អារម្មណ៍ផ្តោតទៅលើការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយប្រទេសចិន មាន សក្តានុពលលើវិស័យទេសចរណ៍ ការវិនិយោគផ្កាយរណបទូទាំងពិភពលោក និង វិនិយោគផ្លូវមួយខ្សែក្រវ៉ាត់មួយ ។ ម៉្យាងទៀតក្រុមហ៊ុនក៏ចង់ធ្វើការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស សំខាន់អ្នកវិនិយោគធំៗរបស់ចិន ចូលមកកម្ពុជា សំខាន់គម្រោងវិនិយោគនៅខេត្តសៀមរាប ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ ដែលជាមជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ចាំបាច់ពីការចូលរួមគាំទ្រពីអាជ្ញាធរខេត្តផងដែរ ។ មានប្រសាសន៍នោះដែរ លោក វ៉ាង យូឃ្វីង នាយកក្រុមហ៊ុន ផ្លូវមួយខ្សែក្រវ៉ាតមួយ បានលើកនូវគោលការណ៍ សំខាន់ៗ ក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតទៅលើវិស័យទេសចរណ៍វប្បធម៌ ដោយខេត្តសៀមរាបមានប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិមនុស្សជាតិ ហើយក៏មានអេកូទេសចរណ៍ ដែលសម្បូរទៅដោយសម្បត្តិធម៌ជាតិ ដោយផ្តោតលើកសិកម្ម និង បឹងទន្លេសាប ដែលសម្បូរទៅដោយជីវះចម្រុះ រួមទាំងអចលនទ្រព្យទេសចរណ៍ សម្បូរទៅដោយសំណង់បូរាណ តែកត្តាសំខាន់ក្នុងការបម្រើដល់សេវាកម្មទេសចរ ត្រូវផ្តោតសំខាន់លើប្រព័ន្ធអ៊ីធើណែត ។ ក្នុងនោះដែរលោកក៏បានសំណូមពរដល់អាជ្ញាធរខេត្ត សូមជួយធ្វើការគាំទ្រ ចំពោះវិស័យប្រព័ន្ធអ៊ីធើណែត ក្នុងការងាយស្រួលបម្រើដល់ភ្ញៀវទេសចរណ៍ឲ្យចូលមកកម្ពុជា ពិសេសគឺខេត្តសៀមរាប ស្របតាមគោលនយោបាយរដ្ឋាភិបាលចិន ផ្លូវមួយខ្សែក្រវ៉ាត់មួយ ។
ក្នុងកិច្ចពិភាក្សានោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកផងដែរថា ខេត្តសៀមរាបមានសក្តានុពលលើ វិស័យកសិកម្ម និង ទេសចរណ៍ ដោយខេត្តសម្បូរទៅដោយដីកសិកម្ម និង ប្រាង្គប្រាសាទបុរាណ៍ សំខាន់ប្រាសាទ អង្គរ ដែលជាសម្បត្តិអច្ឆរិយៈលើពិភពលោក ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិលើពិភពលោកយើង ។ ឯកឧត្តមបណ្ឌិតក៏មានការបារម្ភផងដែរ នៅពេលដែរការសាងសង់ព្រលានអាកាសយានដ្ឋានដ៏ធំនៅខេត្តសៀមរាប នោះ នឹងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ មិនអាចបំពេញតម្រូវការនៃភ្ញៀវទេសចរណ៍បានឡើយ ។ ដោយកត្តានេះហើយអាជ្ញាធរខេត្ត សំណូមពរដល់ក្រុមហ៊ុនវិនិយោគចិន ដែលមានជំនាញក្នុងវិស័យទេសចរណ៍ ចូលមកវិនិយោគនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប ។ ម៉្យាងទៀតក្រោយពីភ្ញៀវបានទៅទស្សនាកម្សាន្តនៅតាម រមណីដ្ឋានវប្បធម៌ និង ធម៌ជាតិ យើងត្រូវតែរកទីកន្លែងសម្រាប់ភ្ញៀវដើរកម្សាន្តបន្តនៅពេលរាត្រី គឺដើមី្បបំពេញតម្រូវការដល់ភ្ញៀវឲ្យបានស្នាក់នៅបានយូរថ្ងៃ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា បច្ចុប្បន្នសេវាកម្ម ទេសចរណ៍របស់ខេត្តបានដំណើរការល្អ តែក៏នៅមិនទាន់បំពេញត្រូវការភ្ញៀវនៅឡើយ ដែលជាបញ្ហាប្រឈមមួយ ដោយកង្វះនូវអ្នកវិនិយោគ ។ ម៉្យាងទៀតអាជ្ញាធរខេត្ត មានគម្រោងធ្វើការពង្រីកក្រុងរណបមួយ ក្នុងការបម្រើដល់ វិស័យទេសចរ ដោយបច្ចុប្បន្ននេះ ក្រុងបូរាណប្រវត្តិនេះ មានភាពតូចចង្អៀត ដែលយើងមិនអាចធ្វើការអភិវឌ្ឍន៍ បាន ដោយក្នុងក្រុងសម្បូរទៅដោយអចនៈវត្ថុបុរាណ និង រុក្ខវិថីប្រវត្តិជាដើម ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បាន លើកពីបឹងទន្លេសាប ដែលសម្បូរទៅដោយជីវៈចម្រុះ ដែលធ្វើឲ្យអ្នកវិនិយោគមានចំណាប់អារម្មណ៍យ៉ាងខ្លាំងផង ដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការគាំទ្រផងដែរ ពីគម្រោងរបស់ក្រុមហ៊ុនវិនិយោគ ដែលបានលើកឡើង ហើយ ជាគន្លឹះមួយដ៏ល្អសម្រាប់ខេត្តសៀមរាប ក្នុងវិស័យទេសចរណ៍ សំខាន់លើការបង្កើតនូវតំបន់ទេសចរណ៍ថ្មីៗ ព្រមទាំងមានការសង្ឃឹមជឿជាក់ថា ក្នុងដំណើរទស្សនៈកិច្ចនេះ គឺជាការជម្រុញដល់វិស័យទេសចរណ៍ ក្នុងការធានា ពង្រឹងនូវចំណងនៃការទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អនឹងគ្នា ក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ក៏ដូចខេត្តសៀមរាប សំដៅកាត់បន្ថយនូភាពក្រីក្ររបស់ប្រជាជនកម្ពុជា ៕ អត្ថបទ ម៉ី សុខារិទ្ធ