ខេត្តសៀមរាប ៖ វិទ្យាល័យភ្នំក្រោម ស៊ូវ៉ុន និង អគារសិក្សាចំនួន ៥ខ្នង ស្មើ១៥បន្ទប់ រួមទាំងអណ្តូងទឹក អាងទឹក សួនច្បារ និង បង្គន់អនាម័យ១៧បន្ទប់ ក្នុងតម្លៃសរុប ៧០ម៉ឺនដុល្លា ស្ថិតនៅភូមិ ភ្នំក្រោម សង្កាត់ ក្រុងខេត្តសៀមរាប ដែលជាអំណោយរបស់ប្រជាជនក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េបានផ្តល់ជូនដល់កូនចៅប្រជាពលរដ្ឋនៅតំបន់ភ្នំក្រោមបានសិក្សារៀនសូត្រ ត្រូវបានធ្វើការបើកសម្ពោធកាត់ខែ្សបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាពរបស់ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប និងឯកឧត្តមយ៉ុង តែយ៉ុងអភិបាលក្រុងស៊ូវ៉ុនការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ គណៈអភិបាល ក្រុមប្រឹក្សាខេត្តសៀមរាប និង ក្រុងស៊ូវ៉ុន រួមទាំងអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ បងប្អូនសប្បុរសជនកូរ៉េ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋផងដែរ ។
បន្ទាប់ពីសេចក្តីរាយការណ៍ ក្នុងការសាងសង់របស់ក្រុមការងារក្រុងស៊ូវ៉ុនរួចមកមានប្រសាសន៍នោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត បានធ្វើការ ថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ប្រជាជនទីក្រុងស៊ូវ៉ុន ក្នុងនាមខេត្ត ក្រុងសម្ព័ន្ធមេត្រីភាពនឹងគ្នាក្នុងការសបញ្ជាក់នូវកាយវិការប្រកបដោយគុណធម៌ដែលជាសក្ខីភាពបង្ហាញឲ្យឃើញ កាន់តែច្បាប់អំពីសមានចិត្ត ក្នុងការគោរពការពារសិទ្ធិសេរីភាព ដើមី្បផលប្រយោជន៍របស់ប្រជាជនគ្រប់វ័យ ដោយមិនប្រកាន់និន្នាការនយោ បាយ សាសនា ពណ៌សម្បុលអី្វឡើយ ។
ក្នុងចំណាប់អារម្មណ៍របស់ឯកឧត្តម យ៉ុង តែយ៉ុង អភិបាលក្រុងស៊ូវ៉ុន និង ឯកឧត្តម គីម ជិនភ្យូសមាជិក រដ្ឋ សភាកូរ៉េ ,ឯ.ឧគីម ជីនខ្វាន់ប្រធានក្រុមប្រឹក្សាក្រុងស៊ូវ៉ុន ព្រះតេជគណសុង ខ្វាន់និង លោកហុង ស៊ុនម៉ុកប្រធានសមាគមន៍Happy Cambodia បានលើកឡើងថា ក្នុងគម្រោងជំហានទី៣ របស់ក្រុងស៊ូវ៉ុនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកាបណ្តុះបណ្តាលនូវធនធានមនុស្សនៅថ្នាក់មូលដ្ឋាន សំខាន់ភូមិមិត្តភាពភ្នំក្រោម ស៊ូវ៉ុន ក្នុងការប្រែក្លាយឲ្យតំបន់ដ៏សំខាន់មួយនេះ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនៅខេត្តសៀមរាប ជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ។ ម៉្យាងទៀត វិស័យអប់រំ គឺជាកត្តាដ៏សំខាន់ក្នុងការកសាងនូវធនធានមនុស្ស ដូច្នេះហើយក្រុងស៊ូវ៉ុន សហការជាមួយខេត្តសៀមរាប បង្កើតនូវវិទ្យាល័យដ៏ស្រស់ស្អាត ប្រកបទៅដោយអនាម័យបរិស្ថានល្អ សម្រាប់សិស្សសិក្សារៀនសូត្រ ។ ឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរខេត្ត សៀមរាប ជួយធ្វើផ្លូវចាក់ក្រាលកៅស៊ូ ចូលមកកាន់វិទ្យាល័យភ្នំក្រោមស៊ូវ៉ុនផងដែរ ។
មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានលើកឡើងថា នេះជាព្រឹត្តិការណ៍លក្ខណៈប្រវត្តិសាស្ត្រ ដែលយើងគ្រប់រូបជាអ្នកទទួលខុសត្រូវនៅក្នុងសង្គម ក្នុងការរៀបចំអនាគតរបស់កុមារ យុវជនកម្ពុជា ក្នុងការទទួលបានការអប់រំ គឺជាសិទ្ធទទួលបានការអប់រំសម្រាប់ពលរដ្ឋកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា ការងារអប់រំ គឺជាគន្លឹះនៃប្រភព មធ្យោបាយដ៏សម្ខាន់ក្នុងការកសាងធនធានមនុស្ស ដែលទាមទាឲ្យសង្គមទាំងមូល ចូលរួមវិនិយោគឲ្យបានខ្លាំងក្លា និង ទទួលខុសត្រូវខ្ពស់ប្រកបដោយចិរភាព ។ ម៉្យាងទៀតនៅលើ សកលលោក ការកសាងធនធានមនុស្សជាកិច្ចការប្រកបដោយអទិភាព និង យកចិត្តទុកដាក់ខ្ពស់បំផុតពីរាជរដ្ឋាភិបាល ក្នុងស្មារតី វិនិយោគធនធានសាធារណៈលើវិស័យអប់រំក៏មានសមមាត្រខ្ពស់គួរឲ្យចាប់អារម្មណ៍ផងដែរ ។ ឯកឧត្តម ទៀ បាញ់ ក៏បានកោតសរសើរពីភាពដឹកនាំរបស់អាជ្ញាធរខេត្ត លើកកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អ ជាមួយ ខេត្ត ក្រុងនៃប្រទេសជាមិត្ត ក្នុងការគៀងគធនធាន ដើមី្បសាងសង់អគារវិទ្យាល័យដ៏ស្រស់ស្អាត ប្រកបទៅដោយ បរិយាកាសបរិសុទ្ធ ប្រកបទៅតាមការតុបតែងកែលម្អសោភណ្ឌភាពកាន់តែស្រស់ត្រកាល ក្នុងការទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តផងដែរ ។ ឯកឧត្តម ក៏បានធ្វើការថ្លែងអំណរគុណដល់សប្បុរសជនកូរ៉េ សំខាន់អាជ្ញាធរក្រុងស៊ូវ៉ុន ដែលបានបរិចាកនូវធនធានផ្ទាល់ខ្លួន ក្នុងការសាងសង់វិទ្យាល័យ ភ្នំក្រោម ស៊ូវ៉ុន ជាការចូលរួមកសាងនូវសមត្ថភាពនៃធនធានមនុស្សសង្គមជាតិដើមី្បជម្រុញវិស័យសេដ្ឋកិច្ចជាតិ មានមានកំណើនឡើង ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនកូរ៉េ ដែលបានជួយជ្រោមជ្រែងក្នុងការកសាងវិទ្យាល័យភ្នំក្រោម ស៊ូវ៉ុន បានទទួលជោគជ័យ ក្នុងការចូលរួមចំណែកមួយដ៏សំខាន់សម្រាប់ព្រះរាជា ណាចក្រកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ ឲ្យកាន់តែមានគុណភាពប្រសិទ្ធភាពថែមទៀត។ ម៉្យាងទៀតទីតាំងវិទ្យាល័យនេះ ក៏មានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាហើយក៏ជាការចូលរួមចំណែក កសាង និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនទៀតផង។ ឯកឧត្តម ទៀ បាញ់ ក៏បានផ្តាំផ្ញើសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្របង្កើនចំណេះរបស់ខ្លួន ដើមី្បធានាបាននូវគុណភាព សមត្ថភាពដែលបច្ចុប្បន្នរាជរដ្ឋាភិបាល បានកំណត់យកធនធានមានគុណភាព ក្នុងចូលរួមកសាងអភិវឌ្ឍន៍ប្រទេស ព្រមទាំងសូមឲ្យបន្តកិច្ចសហប្រតិបត្តិការរវាងខេត្តក្រុងទាំងពីរឲ្យកាន់តែទទួលបានសមទ្ធិផលធំៗបន្តទៀតផងដែរ។ ឯកឧត្តមឧបនាយរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស ក៏ដូចអាជ្ញាធរមូលដ្ឋាន រួមសហការគ្នា ក្នុងការថែរក្សា សមទ្ធិផលដ៏ថ្មីមួយនេះ ឲ្យបានគង់វង្ស ដែលជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ព្រមទាំងធ្វើការរៀបចំ តុបតែងនៅតាមបន្ទប់ថ្នាក់រៀន និងទីធ្លាកម្សាន្តរបស់សិស្សឲ្យមានអនាម័យ បរិស្ថានល្អ ដើមី្បអនាគតរបស់ កូនចៅយើងទាំងអស់គ្នា ហើយក៏ធ្វើឲ្យក្រុងប្រត្តិសាស្ត្រមួយនេះកាន់តែស្រស់ត្រកាលឡើងថែមទៀត ព្រមទាំងសូម ឲ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនោះសូមធ្វើការរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ពីព្រោះជិតផុតកំណត់ក្នុងការចុះឈ្មោះហើយ។
ក្នុងនោះដែរក៏មានធ្វើការបំពាក់នូវគ្រឿងឥស្សរយយស ជូនដល់សម្បុរជនកូរ៉េ ជាម្ចាស់អំណោយ ដែលបាន ឧបត្ថម្ភគាំទ្រ ក្នុងការសាងសង់វិទ្យាល័យភ្នំក្រោម ស៊ូវ៉ុន នូវមេដាយស្ថាបនាជាតិសុវត្ថារា ថ្នាក់មហា សេរីវឌ្ឍន៍ ចំនួន០៤រូបព្រមទាំងបានធ្វើការប្រគល់អំណោយ សម្ភារៈសិក្សាដល់សិស្ស និង ដាំកូនឈើអនុស្សាវរីយ៍ រួមទាំងបានធ្វើការចុះហត្ថលេខាលើសៀវភៅក្រាំងមាស ប្រចាំវិទ្យាល័យនេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ