ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យភ្នំក្រោម-ស៊ូវ៉ុនជាផ្លូវការ


ខេត្តសៀមរាប ៖ វិទ្យាល័យភ្នំក្រោម ស៊ូវ៉ុន និង អគារសិក្សាចំនួន ៥ខ្នង ស្មើ១៥បន្ទប់ រួមទាំង​អណ្តូងទឹក អាងទឹក សួនច្បារ និង បង្គន់អនាម័យ១៧បន្ទប់ ក្នុងតម្លៃសរុប ៧០ម៉ឺនដុល្លា ស្ថិត​នៅភូមិ ភ្នំក្រោម សង្កាត់ ក្រុងខេត្តសៀមរាប ដែលជាអំណោយរបស់ប្រជាជនក្រុងស៊ូវ៉ុន នៃ​សាធារណរដ្ឋកូរ៉េបានផ្តល់ជូនដល់កូនចៅប្រជាពលរដ្ឋ​នៅតំបន់ភ្នំក្រោមបានសិក្សារៀន​សូត្រ ត្រូវបានធ្វើការបើកសម្ពោធកាត់ខែ្សបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាព​របស់ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប និងឯកឧត្តម​យ៉ុង តែយ៉ុង​អភិបាល​ក្រុងស៊ូវ៉ុនការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ គណៈអភិបាល ក្រុមប្រឹក្សាខេត្តសៀមរាប និង ក្រុងស៊ូវ៉ុន រួមទាំងអស់លោក លោក​ស្រីថ្នាក់ដឹកនាំមន្ទីរ បងប្អូនសប្បុរសជនកូរ៉េ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋផងដែរ ។

បន្ទាប់ពីសេចក្តីរាយការណ៍ ក្នុងការសាងសង់របស់ក្រុមការងារក្រុងស៊ូវ៉ុនរួចមកមាន​ប្រសាសន៍នោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត បាន​ធ្វើការ ថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ប្រជាជនទីក្រុងស៊ូវ៉ុន ក្នុងនាមខេត្ត ​ក្រុង​សម្ព័ន្ធមេត្រីភាពនឹងគ្នាក្នុងការសបញ្ជាក់នូវកាយវិការប្រកប​ដោយ​គុណធម៌ដែលជាសក្ខីភាពបង្ហាញឲ្យឃើញ កាន់តែច្បាប់អំពីសមានចិត្ត ក្នុងការគោរពការពារសិទ្ធិសេរីភាព ដើមី្បផលប្រយោជន៍របស់ប្រជាជនគ្រប់វ័យ ដោយ​មិន​ប្រកាន់និន្នាការនយោ បាយ សាសនា ពណ៌សម្បុលអី្វឡើយ ។

ក្នុងចំណាប់អារម្មណ៍របស់ឯកឧត្តម យ៉ុង តែយ៉ុង អភិបាលក្រុងស៊ូវ៉ុន និង ឯកឧត្តម គីម ជិនភ្យូសមាជិក រដ្ឋ សភាកូរ៉េ ,ឯ.ឧគីម ជីនខ្វាន់ប្រធានក្រុមប្រឹក្សាក្រុងស៊ូវ៉ុន ព្រះតេជគណសុង ខ្វាន់និង លោកហុង ស៊ុនម៉ុកប្រធានសមាគមន៍Happy Cambodia បានលើកឡើងថា ក្នុងគម្រោងជំហានទី៣ របស់ក្រុងស៊ូវ៉ុនក្នុងការចូល​រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកាបណ្តុះបណ្តាលនូវធនធានមនុស្សនៅថ្នាក់មូលដ្ឋាន សំខាន់ភូមិមិត្តភាពភ្នំក្រោម ស៊ូវ៉ុន ក្នុងការប្រែក្លាយឲ្យតំបន់ដ៏សំខាន់មួយ​នេះ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនៅខេត្តសៀមរាប  ជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ។  ម៉្យាងទៀត វិស័យអប់រំ គឺជាកត្តាដ៏សំខាន់ក្នុង​ការកសាងនូវធនធានមនុស្ស  ដូច្នេះហើយក្រុងស៊ូវ៉ុន សហការជាមួយខេត្តសៀមរាប បង្កើតនូវវិទ្យាល័យដ៏ស្រស់ស្អាត ប្រកបទៅដោយអនាម័យបរិស្ថានល្អ សម្រាប់​សិស្សសិក្សារៀនសូត្រ ។ ឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរខេត្ត សៀមរាប ជួយធ្វើផ្លូវចាក់ក្រាលកៅស៊ូ ចូលមកកាន់វិទ្យាល័យភ្នំក្រោមស៊ូវ៉ុនផងដែរ ។

មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានលើកឡើងថា នេះជាព្រឹត្តិការណ៍លក្ខណៈប្រវត្តិសាស្ត្រ  ដែលយើងគ្រប់រូប​ជាអ្នកទទួលខុសត្រូវនៅក្នុងសង្គម ក្នុងការរៀបចំអនាគតរបស់កុមារ យុវជនកម្ពុជា ក្នុងការទទួលបានការអប់រំ គឺជាសិទ្ធទទួលបានការអប់រំសម្រាប់ពលរដ្ឋកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា ការងារអប់រំ គឺជាគន្លឹះនៃប្រភព មធ្យោបាយដ៏សម្ខាន់ក្នុងការកសាងធនធានមនុស្ស ដែលទាមទាឲ្យសង្គមទាំងមូល ចូលរួមវិនិយោគឲ្យបាន​ខ្លាំងក្លា និង ទទួលខុសត្រូវខ្ពស់ប្រកបដោយចិរភាព ។ ម៉្យាងទៀតនៅលើ សកលលោក ការកសាងធនធានមនុស្សជាកិច្ចការប្រកបដោយអទិភាព និង យកចិត្តទុក​ដាក់ខ្ពស់បំផុតពីរាជរដ្ឋាភិបាល ក្នុងស្មារតី  វិនិយោគធនធានសាធារណៈលើវិស័យអប់រំក៏មានសមមាត្រខ្ពស់គួរឲ្យចាប់អារម្មណ៍ផងដែរ  ។  ឯកឧត្តម  ទៀ បាញ់ ក៏បានកោតសរសើរពីភាពដឹកនាំរបស់អាជ្ញាធរខេត្ត លើកកិច្ចទំនាក់ទំនង​សហប្រតិបត្តិការល្អ ជាមួយ ខេត្ត ក្រុងនៃប្រទេសជាមិត្ត ក្នុងការគៀងគធនធាន ដើមី្បសាង​សង់អគារវិទ្យាល័យដ៏ស្រស់ស្អាត ប្រកបទៅដោយ បរិយាកាសបរិសុទ្ធ ប្រកបទៅតាមការតុបតែងកែ​លម្អសោភណ្ឌភាពកាន់តែស្រស់ត្រកាល ក្នុងការទាក់ទាញនូវ​អារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តផងដែរ ។ ឯកឧត្តម ក៏បានធ្វើការថ្លែងអំណរគុណដល់សប្បុរសជនកូរ៉េ សំខាន់អាជ្ញាធរក្រុងស៊ូវ៉ុន  ដែលបានបរិចាកនូវធនធានផ្ទាល់ខ្លួន ក្នុងការសាងសង់វិទ្យាល័យ ភ្នំក្រោម ស៊ូវ៉ុន ជាការចូលរួមកសាងនូវសមត្ថភាពនៃធនធានមនុស្សសង្គមជាតិដើមី្បជម្រុញ​វិស័យសេដ្ឋកិច្ចជាតិ មានមានកំណើនឡើង ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនកូរ៉េ ដែលបានជួយជ្រោមជ្រែងក្នុងការកសាងវិទ្យាល័យភ្នំក្រោម ស៊ូវ៉ុន បានទទួលជោគជ័យ ក្នុងការចូលរួមចំណែកមួយដ៏សំខាន់សម្រាប់ព្រះរាជា ណាចក្រកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ ឲ្យកាន់តែមានគុណភាពប្រសិទ្ធភាព​ថែមទៀត។ ម៉្យាងទៀតទីតាំងវិទ្យាល័យនេះ ក៏មានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាហើយក៏ជាការចូលរួមចំណែក កសាង និងអភិវឌ្ឍន៍​ប្រទេសឲ្យមានការរីកចម្រើនទៀតផង។ ឯកឧត្តម ទៀ បាញ់ ក៏បានផ្តាំផ្ញើសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្របង្កើនចំណេះរបស់ខ្លួន  ដើមី្បធានាបាននូវ​គុណភាព សមត្ថភាពដែលបច្ចុប្បន្នរាជរដ្ឋាភិបាល បានកំណត់យកធនធានមានគុណភាព ក្នុងចូលរួមកសាងអភិវឌ្ឍន៍ប្រទេស ព្រមទាំងសូមឲ្យបន្តកិច្ចសហប្រតិបត្តិ​ការរវាងខេត្តក្រុងទាំងពីរឲ្យកាន់តែទទួលបានសមទ្ធិផលធំៗបន្តទៀតផងដែរ។  ឯកឧត្តមឧបនាយរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស ក៏ដូច​អាជ្ញាធរមូលដ្ឋាន រួមសហការគ្នា ក្នុងការថែរក្សា សមទ្ធិផលដ៏ថ្មីមួយនេះ ឲ្យបានគង់វង្ស ដែលជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ព្រមទាំងធ្វើការរៀបចំ តុប​តែងនៅតាមបន្ទប់ថ្នាក់រៀន និងទីធ្លាកម្សាន្តរបស់សិស្សឲ្យមានអនាម័យ បរិស្ថានល្អ ដើមី្បអនាគតរបស់ កូនចៅយើងទាំងអស់គ្នា ហើយក៏ធ្វើឲ្យក្រុងប្រត្តិសាស្ត្រមួយ​នេះកាន់តែស្រស់ត្រកាលឡើងថែមទៀត ព្រមទាំងសូម ឲ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនោះសូមធ្វើការរួសរាន់ទៅចុះឈ្មោះឲ្យបាន​គ្រប់ៗគ្នា ពីព្រោះជិតផុតកំណត់ក្នុងការចុះឈ្មោះហើយ។

ក្នុងនោះដែរក៏មានធ្វើការបំពាក់នូវគ្រឿងឥស្សរយយស ជូនដល់សម្បុរជនកូរ៉េ ជាម្ចាស់អំណោយ ដែលបាន ឧបត្ថម្ភគាំទ្រ ក្នុងការសាងសង់វិទ្យាល័យភ្នំក្រោម ស៊ូវ៉ុន​ នូវមេដាយស្ថាបនាជាតិសុវត្ថារា ថ្នាក់មហា សេរីវឌ្ឍន៍ ចំនួន០៤រូបព្រមទាំងបានធ្វើការប្រគល់អំណោយ សម្ភារៈសិក្សាដល់សិស្ស និង ដាំកូនឈើអនុស្សាវរីយ៍ រួមទាំងបានធ្វើការចុះហត្ថលេខាលើសៀវភៅក្រាំងមាស ប្រចាំវិទ្យាល័យនេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_1798 DSC_1702 DSC_1703 DSC_1724 DSC_1725 DSC_1730 DSC_1745 DSC_1751 DSC_1754 DSC_1781 DSC_1782 DSC_1787 DSC_1793