ពិធីសម្ពោធភាពយន្ត « មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ »


ខេត្តសៀមរាប ៖ នៅល្ងាចថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ចូលរួមសម្ភោធការចាក់បញ្ចាំងខ្សែភាពយន្ត « មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ » ដែលផលិតដោយលោកស្រី Angelina Jolie ដែលជាតារា និងជាផលិតករដ៏ល្បីរបស់ Hollywood នៅព្រះទីលានជល់ដំរី ក្រោមព្រះរាជធិបតី ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរវាជមាតាជាតិខ្មែរ។ ជាមួយនេះដែរ ក៏មានការចូលរួមទស្សនាពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ។ ខ្សែភាពយន្តនេះ និយាយអំពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធសម័យខ្មែរក្រហម ហើយរំឭកអំពីប្រវត្តិដ៏ជូរចត់ នៃរបបវាលពិឃាត ដ៏ខ្មៅងងឹតមួយនោះ។

1146 1147 1148 1149 1150 1151 1152 1153 1154 1155 1156 1157 1158 1159 1160 1161 1162 1163 1164 1165 1166 1167