អគារមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ


ខេត្តសៀមរាប ៖ អគារមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពី ចុងសប្តាហ៍​ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែ ឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើសេចក្តីរាយ ការណ៍ពីការសាងសង់អគារមណ្ឌល​រដ្ឋបាលមន្ទីរខេត្តសៀមរាប ត្រូវបានដំណើ​រ​ការសាងសង់ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ដោយក្រុមហ៊ុន កាំត្រង់ស៊ីប លើផ្ទៃដីទំហំ ៦ហិក​តា មានអគារមន្ទីរជំនាញសរុបចំនួន ២៦ មន្ទីរដែលជាប្រភេទអគារភ្លោះចំនួន១២ អគារ និងអគារទោលចំនួន ២អគារ ហើយអគារនីមួយៗ​មានទំហំ​២០,៥០ X ២៣,៨០ ម៉ែត្រ មានកម្ពស់០២ ជា​ន់ ១៥ បន្ទប់ មានសាលប្រជុំមួ​យ ឃ្លាំងទុកដាក់សម្ភារៈ និងបន្ទប់សម្រាប់ ទុកដាក់ឯកសារចំនួន០៣ បន្ទប់ និងដំបូលប្រកក្បឿងស្រកាលិញ  និង បំពាក់ដោយបរិក្ខារម៉ាស៊ីនត្រជាក់ ភ្ជាប់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធភ្លើង បណ្តាញទូរស័ព្ទ ប្រព័ន្ធការពារ​រន្ទះ  ជណ្តើរខាងក្នុង និងជម្រាលជនពិការចំនួន១ កន្លែង  និង មានការរៀបចំសួនច្បារ ដាំដើមឈើ ចំណតយានយ​ន្ត របងព័ន្ធជុំវិញទីតាំង​មណ្ឌលរដ្ឋបាល ក្លោងទ្វារធំ និងរោងសន្តិសុខច្រកចេញចូលចំនួន០៣ ច្រក រៀបចំខឿន និងដងទង់ជាតិ សរុបថវិកា ចំនួន ៧៦ប៊ីលាន៣​០លានរៀល។ បន្ថែមពីនេះ យើងក៏មានផ្ទៃដីចំនួន ២,៥០ ហិកតា សម្រាប់ធ្វើទីលានសាធារណៈ និងដីបម្រុង​ចំនួន ០,៦៣ ហិចតា ផងដែរ។ ក្នុងនោះឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្តសៀមរាប បានធ្វើការថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានជួយសម្រួល និង ផ្តល់ទីតាំងសាងសង់អគាររដ្ឋបាលដ៏ស្រស់ស្អាតនេះ ដែលមានទីតាំងស្ថិតនៅជិតទីប្រជុំជន ដែលធ្វើឲ្យមន្ត្រីរាជការយើងធ្វើដំណើរទៅមកបម្រើការងារមាន ភាពងាយស្រួល  ហើយក៏ជាការប្រមូលផ្តុំរបស់ថ្នាក់ដឹកនាំគ្រប់   ស្ថាប័នអង្គភាពផងដែរ ។

មានប្រសាសន៍នោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានលើកឡើងថា ការរៀបចំរដ្ឋបាលប្រមូលផ្តុំនេះឡើង គឺជាភាពងាយស្រួលក្នុងការដឹកនាំលើការដោះស្រាយនូវរាល់បញ្ហាផ្សេងៗ  ដែលកើតឡើងបានទាន់ពេល វេលា ។ ក្នុងនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ឲ្យដឹងផងដែរ  អំពីរបៀបរបបបំពេញការងាររដ្ឋបាល  នៅតាមបណ្តាប្រទេសជឿនលឿនលើសកលលោក  ដែលមានលក្ខណៈប្រហាក់ប្រហែល ក្នុងការកែទម្រង់រដ្ឋបាលនៅកម្ពុជាយើងផងដែរ ។  ម៉្យាងទៀតការរៀបចំមណ្ឌលរដ្ឋបាលប្រមូលផ្តុំនេះឡើងនៅខេត្តសៀមរាប គឺជាគំរូមួយដ៏ល្អសម្រាប់  បណ្តាខេត្តនានាមួយចំនួន ដើមី្បក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួល និង កាត់បន្ថយនូវពេលវេលាក្នុងការមកធ្វើទំនាក់ទំនងទៀតផង ។  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានគូសបញ្ជាក់ថា ការប្រមូលផ្តុំគ្នាធ្វើការងារនេះ ធ្វើឲ្យកិច្ចការងាររដ្ឋបាលយើងខ្លាំង ព្រមទាំងសូមឲ្យធ្វើការយ៉ាងណាឲ្យបានល្អ ដូចកាលការបំពេញការងាររបស់មន្ត្រី បុគ្គលិកក្នុងសម័យរដ្ឋកម្ពុជានោះគឺជាការប្រសើរបំផុត ។  ក្នុងនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ខេត្តសៀមរាប គឺជាសមរភូមិដែលត្រូវបានបញ្ចប់សង្រ្គាមស៊ីវិល ចុងក្រោយបង្អស់ នាឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយក៏មានកិច្ចអភិវឌ្ឍរីក ចម្រើនបានយ៉ាងឆាប់រហ័ស ទៅលើវិស័យទេសចរណ៍ ។ ក្នុងនោះក៏បានធ្វើការណែនាំដល់បណ្តាអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការទាំងអស់ ត្រូវធ្វើយ៉ាងណាឲ្យអគារសំណង់យើងនេះ ប្រកបទៅបរិស្ថាន បរិយាកាសបរិសុទ្ធ ព្រមទាំងធ្វើការលើកនូវសោភ័ណ្ឌភាព គឺ ត្រូវធ្វើការដាំដុះកូនឈើ និង ថែទាំអគារទៀតផង ។ ​ម៉្យាងទៀតនេះសមិទ្ធផលថ្មី សម្រាប់បងប្អូនមន្ត្រីរាជការ ក៏ដូច ប្រជាពល រដ្ឋខេត្តសៀមរាប ដែលបានជួយសម្រួលទុក្ខលំបាកផ្សេងៗរបស់មន្រ្តីរាជការផង ក៏ដូចជាបង្កើននូវភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការមកទទួ​ល​យកសេវា​​ផ្សេងៗ ពីមន្ទីរ អង្គភាពផងដែរ ។ អគារសំណង់នេះត្រូវបាន សាងសង់ទៅតាមរចនាបទដ្ឋានជាលក្ខណៈរបស់ខ្មែរ ដោយខេត្តសៀមរាប ជាជង្រុកនៃសម្បត្តិវប្បធម៌ អរីយធម៌ជាតិខ្មែរ ហើយបានកំពុងទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តមកពីគ្រប់មជ្ឈដ្ឋាននៅលើពិភពលោក ហើយអគារទាំងនេះជាសំណង់ស្ថាបត្យកម្មមួយលើទឹកដីប្រវត្តិសាស្ត្រ និង សម្រាប់បណ្តាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើជាគំរូឲ្យដូចរដ្ឋបាលខេត្តសៀមរាប  ។ ឯកឧត្តមក៏ បានធ្វើការផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវធ្វើការថែទាំសមទ្ធិផលដ៏ថ្មីនេះ ឲ្យប្រើប្រាស់បានយូអង្វែង នូវមរតករបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដំបូលសន្តិ ភាពតែមួយ ​ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមប្រព័ន្ធរដ្ឋបាលដ៏ទំនើបនេះ ។  ម៉្យាងទៀតបងប្អូន មន្ត្រីរាជការ ត្រូវបំពេញតកព្វកិច្ចជាពលរដ្ឋកម្ពុជា ក្នុងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា គឺដើមី្បជ្រើសរើសតំណាងរបស់ខ្លួន ក្នុងការដឹកនាំមូលដ្ឋាន នាំមកការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទៀត និង រក្សានូវសន្តិភាព ជូនប្រទេសជាតិ ។

ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាននាំយកអំណោយជាក្រណាត់ស ជូនដល់សីលវ័ន្ត សីលវន្តី ម្នាក់ៗ ក្រណាត់ស១ដុំ ប្រាក់ ១ម៉ឺនរៀល សិស្ស ក្រុមយុវជនកាកបាទក្រហម និង កាយរិទ្ធ ម្នាក់ៗ សៀវភៅ០២ក្បាល ប៊ិច ០១ដើម ប្រាក់៥ពាន់រៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

2017-05-14 15-59-14 520 2017-05-14 15-59-21 068 2017-05-14 15-59-27 326 2017-05-14 15-59-33 660 2017-05-14 15-59-40 338 2017-05-14 15-59-46 072 2017-05-14 15-59-52 789 2017-05-14 15-59-59 254 2017-05-14 16-00-05 783 2017-05-14 16-00-12 791 2017-05-14 16-00-22 604 2017-05-14 16-00-29 027 2017-05-14 16-00-35 713 2017-05-14 16-00-42 341 2017-05-14 16-00-48 992 2017-05-14 16-00-55 740 2017-05-14 16-01-02 366 2017-05-14 16-01-08 485 2017-05-14 16-01-15 267 2017-05-14 16-01-22 004 2017-05-14 16-01-28 674 2017-05-14 16-01-34 846 2017-05-14 16-01-41 844 2017-05-14 16-01-47 612 2017-05-14 16-01-54 343 2017-05-14 16-02-01 189 2017-05-14 16-02-08 031 2017-05-14 16-02-14 997 2017-05-14 16-02-21 626 2017-05-14 16-02-28 608 2017-05-14 16-02-35 266 2017-05-14 16-02-41 784 2017-05-14 16-02-48 097 2017-05-14 16-02-54 498 2017-05-14 16-03-01 316 2017-05-14 16-03-07 984 2017-05-14 16-03-14 399 2017-05-14 16-03-21 184