ពិធីសំណេះសំណាលជាមួយអនុសាខា និង បណ្តាញសមាគមនារីឃុំ របស់ស្រុកស្រីស្នំ


ខេត្តសៀមរាប ៖ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង សមាជិកកិត្តយសសមាគមនារីកម្ពុជាដើមី្បសន្តិភាព និង អភិវឌ្ឍន៍ខេត្ត អមដំណើរដោយ លោកជំទាវ លោកស្រីជាភរិយា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និង សប្បុរសជន បាន​អញ្ជើញ​ជួបធ្វើការ​សំណេះសំណាល ដើម្បី​លើក​ទឹក​​ចិត្ដ​ដល់​នារី​ នៅអនុសាខា និង បណ្តាញសមាគមនារីឃុំ របស់ស្រុកស្រីស្នំខេត្តសៀមរាប  កាលពីព្រឹកថ្ងៃទី១៧ ខែ ឧសភាឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សស្រុកស្រីស្នំ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ម៉ក់​សំភាប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុក និង ជាអភិបាលនៃគណៈអភិបាលស្រុកស្រីស្នំ បានធ្វើសេចក្តីរាយការពីសកម្មភាពរបស់សមាគមនារីស្រុក និង សេចក្តីរាយការណ៍ របស់លោកជំទាវយូ សុភាប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍ខេត្ត និង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ​បានបញ្ជាក់អំពីលទ្ធផល និង សកម្មភាពរបស់សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍ខេត្ត ដែលអនុវត្តកន្លងមកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជា ។

មានប្រសាសន៍សំណេះសំណាលនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានសំណេះ សំណាលជាមួយបងប្អូនជាសមាជិកសមាគមនារីកម្ពុជា ដើមី្បសន្តិភាព និង អភិវឌ្ឍន៍ស្រុក និង ឃុំ  ដោយបានគូសបញ្ជាក់ថា  សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានកំពុង​យកចិត្តទុកដាក់​ខ្ពស់ លើ​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី ​ដោយ​បាន​ផ្តល់​អនុសាសន៍​ជាច្រើន​ពាក់ព័ន្ធ នឹង​ការងារ ​និង ​អត្ថប្រយោជន៍​របស់​ស្ត្រី នៅ​តាម​ក្រសួង ស្ថាប័ន  អង្គភាព​សាធា រណៈ ​ក៏ដូចជា​វិស័យឯកជន សំដៅធ្វើ​យ៉ាងណា​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន ​និង ប្រកបដោយ​គុណភាព ​ប្រសិទ្ធភាព​ការងារ​ពី​សំណាក់​ស្ត្រី ក្នុង​កិច្ច​ដំណើរការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ ។ ម៉្យាងទៀត ស្ត្រីគឺជាឆ្អឹងខ្នង នៃកិច្ចអភិវឌ្ឍន៍សង្គមជាតិនិមួយៗ ដែលជាមាតា ពិភពលោក ។  លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា នៅពេលខាងមុខនេះ ស្ត្រីយើងគ្រប់រូប គឺមានតួនាទីដ៏សំខាន់ ក្នុងការកៀងគរប្រមូលសមាជិករបស់ខ្លួន ឲ្យបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី០៤ មិថុនាឆ្នាំ២០១៧ខាងមុខនេះ ឲ្យបាន គ្រប់ៗគ្នា ។  ជាពិសេសស្ត្រីយើងត្រូវធ្វើការផ្សព្វផ្សាយពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និង ត្រូវក្តាប់ឲ្យបាននូវសតិអារម្មណ៍របស់នារីក្នុងមូលដ្ឋានខ្លួន ព្រមទាំងត្រូវធ្វើការណែនាំ ឲ្យពួកគេយល់ដឹងអំពីកាតព្វកិច្ចជាប្រជាពលរដ្ឋមួយរូប ក្នុងការជ្រើសរើសតំណាង ដឹកនាំរបស់ខ្លួន ដើមី្បទទួលនូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនផងដែរ ។  ម៉្យាងទៀតក៏ត្រូវធ្វើការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុក ទាំងក្នុង និង ក្រៅប្រទេស ព្រមទាំងធ្វើ ចលនាឲ្យបងប្អូនទាំងនោះបានមកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ ។កន្លងមកនារី យើងក៏មានស្នាដៃលើការងារចលនានេះ ដោយទទួលបានជោគជ័យទៀតផង។លោកជំទាវ បានគូសបញ្ជាក់ថា កត្តាសំខាន់នោះ នារីយើងត្រូវពង្រឹងពង្រីក និង បង្កើនការ ផ្សព្វផ្សាយ អបរំ បណ្តុះបណ្តាលវិជ្ជាជីវៈ និង ចំណេះដឹង បច្ចេក ទេស អំពីយេនឌ័រ និង យល់ដឹងច្បាស់លាស់ពី គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើមី្បនារីយើងនៅគ្រប់មូលដ្ឋាន ចូលរួមគាំទ្រគណបក្សប្រជាជន ដែលជាស្នូលនៃកិច្ចអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ  ។ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើ និងណែនាំដល់បងប្អូននារីយើង ត្រូវខិតខំសិក្សាស្វែងយល់នូវចំណេះដឹង បទពិសោធន៍ ដើមី្បកសាងអនាគតរបស់ខ្លួន ហើយក៏ជាកម្លាំង និង គ្រឹះដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការឈានទៅ រកភាពជោគជ័យនាថ្ងៃខាងមុខនេះ និង សុំឲ្យបងប្អូននារីទាំងអស់ ត្រូវខិតខំធ្វើសកម្ម ភាពរបស់ខ្លួននៅតាមមូលដ្ឋាន នឹង ជម្រុញដល់បងប្អូននារីយើង សំខាន់ប្តីសី ញាតិមិត្តជិតខាងខ្លួន ឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា ជូនគណបក្ស ប្រជាជនកម្ពុជា នាថ្ងៃទី ០៤ មិថុនា ឆ្នាំ២០១៧ខាងមុខនេះ ដើមី្បទទួលបាននូវកិច្ចអភិវឌ្ឍន៍ជាតិមាតុភូមិទៅថ្ងៃអនាគត ។

ក្នុងនោះដែរលោកជំទាវ និង គណៈប្រតិភូរួមដំណើរបាននាំយកនូវវត្ថុអនុស្សាវរីយ៍ ជូនដល់បងប្អូននារី នាឱកាសនោះ ម្នាក់ៗទទួលបាននូវសារុង១ ថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធភ្នាក់ងារសៀមរាប

218 219 220 221 222 223 224 225 226 227 228 229 230