ពិធីសម្ពោធចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាប និង ស្ថានីយ៍ប្រេងឥន្ធនៈ


ខេត្តសៀមរាប ៖ ដើមី្បសម្រួល កាត់បន្ថយការកកស្ទះ និង គ្រោះថ្នាក់ចរាចរណ៍នៅក្នុងក្រុងប្រវត្តិសាស្រ្តសៀមរាប និងធើ្វឲ្យ ក្រុងសៀមរាបមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ព្រមទាំងធ្វើឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាល សមស្របជាទីក្រុងស្អាតទទួលបានផ្ការំដួលបីទង ជាទីក្រុងគោលដៅនៃភ្ញៀវទេសចរណ៍ លើពិភពលោក ចូលមកទស្សនាកម្សាន្តផងនោះ   លោកឧកញ៉ា ទូច សៀ បានវិនិយោគចំណតរថយន្ត​គ្រប់ប្រភេទនៅប៉ែកខាងលិចក្រុងសៀមរាប ដោយចំណាយអស់ថវិកាសរុប ១លាន៣៣៤ពាន់៣៩៩, ៩៩ដុល្លា  នឹងស្ថានីយ៍ប្រេងឥន្ធនះ មួយកន្លែង ក្នុងទឹកប្រាក់ ១៥ម៉ឺនដុល្លា ហើយត្រូវបានធ្វើពិធីបើក សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ កាលពីព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។

តាមសេចក្តីរាយការណ៍របស់លោកឧកញ៉ា ទូច សៀ បានឲ្យដឹងពីការចំណាយសាងសង់ចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាប ដែលមានចំនួនសរុប១លាន៣៣៤ពាន់៣៩៩, ៩៩ដុល្លា នឹង ស្ថានីយ៍ប្រេងឥន្ធនះ មួយកន្លែង តម្លៃសរុប១៥ម៉ឺនដុល្លាផងដែរ ។ ក្រៅពីការរៀបចំធ្វើទីចំណតរថយន្ត ក៏មានធ្វើការសាងសង់នូវបន្ទប់ រងចាំ និង បន្ទប់ស្នាក់នៅសម្រាប់ភ្ញៀវជាតិ អន្តរជាតិ ដែលបានធ្វើដំណើរមកដល់នៅពេលយប់ព្រលប់ មិនបាច់ទៅដើររក សណ្ឋាគារ ផ្ទះសំណាក់ឡើយ គឺស្នាក់នៅទីនោះបាន ដែលធ្វើទៅតាមស្តង់ដាអន្តរជាតិ អស់ទឹកប្រាក់សរុប ២លាន ដុល្លាផងដែរ ។

ក្នុងឱកាសបើកសម្ពោធដាក់ឲ្យដំណើរការជា​ផ្លូវការនៃចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាបនេះ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា  នេះជាមូលដ្ឋា​ន​សំខាន់សម្រាប់វាយតម្លៃឲ្យឃើញពីការរីកចម្រើនថ្មីៗថែមទៀត នៅខេត្តសៀមរាបយើង  ក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ ដែលមានប្រភពពីការចូលរួមចាំបាច់ពីវិស័យឯកជន ។ ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា  រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភាដែលមានសម្តេចតេ ជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម  បានពុះពារជំនះលើឧបសគ្គធំៗ ដឹកនាំជោគវាសនាកម្ពុជា ឈានទៅសម្រេចបានសមិទ្ធផលដ៏ធំធេង និង ជោគជ័យដ៏ត្រចះត្រចង់ ក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សំដៅការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ  រយៈពេលប្រមាណបីទស្សវត្សចុងក្រោយនេះ  សេដ្ឋកិច្ចកម្ពុជាមានកំណើនប្រកបដោយចីរភាពដោ​យ​សម្រេចបា​ន​ជាមធ្យមប្រមាណ ៧,៧% ក្នុងមួយឆ្នាំ  បើទោះបីជាកម្ពុជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជា និងហានិភ័យជាច្រើ​ន​ទាំងក្នុង និង ក្រៅប្រទេសក្តី ។ ប្រការនេះបានធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបានចាត់ទុកកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ឯកទត្តករកំណើនទាំងប្រាំបីនៅលើពិភពលោក។ ការវិនិ​យោគផ្ទា​ល់​ពីបរទេសបន្តមានសកម្មភាពខ្លាំងក្លាដោយសារកត្តាអំណោ​យ​​ផលក្នុងប្រទេសពីប្រទេសជាដៃគូសំខាន់ៗ ហើយប្រការទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញពីការចាប់អារម្មណ៍កាន់តែច្រើនលើសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសការជឿជាក់លើ សមត្ថភាព របស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន សុង បានលើកនូវចរន្តនៃចលនាបី សំខាន់ៗ ដោយកម្ពុជាស្ថិតក្នុងតំបន់អាស៊ី និង អាស៊ានដែលមានជីវភាពខ្ពស់ ដែល ជាប្រទេសមួយមានសក្តានុពលនៃប្រជាពលរដ្ឋ និងបានកំពុងតែឆ្លងកាត់ឋានៈនៃប្រទេសមានចំណូលទា​ប​ទៅជាប្រទេសមានចំណូលមធ្យមកម្រិ​ត​ទាប ។  រាជរដ្ឋាភិបាលពិតជាមានការប្តេជ្ញាខ្ពស់ ក្នុងការក្តាប់យកកាលានុវត្តន៍ថ្មីដ៏កម្រនេះម​ក​​ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីប្រែក្លាយខ្លួនទៅជាប្រ​ទេ​ស​​មានចំណូលមធ្យម កម្រិតខ្ពស់ឲ្យបាននៅត្រឹមឆ្នាំ២០៣០ ។  ជាមួយនឹងចក្ខុវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ និង កម្មវិធីកំណែទម្រង់ស៊ីជម្រៅគ្រប់វិស័យ សំដៅធានាចីរភាព នៃការបោះជំហានទៅមុខរបស់ប្រទេសលើមាគ៌ានៃការអភិវឌ្ឍន៍ប្រកបដោយជំនឿចិត្តមុតមាំ ពិសេសគឺការប​ន្ត​ប្តេជ្ញាធានាឲ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ   សណ្តាប់ធ្នាប់សាធា   រណៈជូនដល់ប្រជាពលរដ្ឋ និងធុរជន បានប្រកបដោយប្រសិទ្ធិភាព និង គុណភាព ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន សុង បានលើកឡើងផងដែរ ពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងប្រវត្តិសាស្ត្រ ដោយបច្ចុប្បន្ននេះ ចំណោទ បញ្ហាកណើននៃយានយន្តក្នុងក្រុង ក៏មកពីបណ្តារាជធានី ខេត្ត ចូលមកក្រុងសៀមរាប លើសពីការស្នាន ដែលធ្វើឲ្យ​មាន ការកកស្ទះចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ទៀតផង ។ ដោយកត្តានេះ អាជ្ញាធរខេត្តបានធ្វើការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងក្រុង ព្រមទាំងស្វែងរកដៃគូអ្នកវិនិយោគ ដើមី្បរៀបចំចំណតរថយន្តនៅប៉ែកខាងលិចក្រុង ក្នុងការ បម្រើរថយន្តគ្រប់ប្រភេទ ចូលមកចត ហើយក៏ជាការចែករំលែកដល់ បងប្អូនប្រជាពលរដ្ឋប្រកបរបរម៉ូតូឌុប រឺម៉ក់ម៉ូតូកង់បី ឬតាក់ស៊ីម៉ែត្រ ដឹកជញ្ជូនចូលក្រុង ក្នុងការបញ្ជៀសការកកស្ទះចរាចរណ៍ ។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ផងដែរ ចំពោះការយកតម្លៃពីក្បាលរថយន្ត ម្ចាស់ចំណតក៏ត្រូវធ្វើការកំណត់ទៅតាមសៀវភៅបន្ទុក ដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានកំណត់ ។  ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានធ្វើការណែនាំ ដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សហការជាមួយម្ចាស់ចំណត ដើមី្បធ្វើការដាក់នូវស្លាកសញ្ញាចរាចរណ៍ ព្រមទាំងសូមឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវ ធ្វើការរៀបចំនូវសណ្តាប់ធ្នាប់ ចំពោះរថយន្តគ្រប់ប្រភេទ ដែលបានចតនៅតាមដងផ្លូវក្នុងក្រុង ដើមី្បចាប់ម៉ូយនោះ គឺត្រូវ បំបាត់ឲ្យខាងតែបាន កុំឲ្យមានភាពអាណាធិបតេយ្យដូចនេះតទៅទៀត ។  ម៉្យាងទៀតគ្រប់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនភ្ញៀវទាំងអស់ ត្រូវចូលរួមសហការជាមួយម្ចាស់ចំណត និង កម្លាំងសមត្ថកិច្ច ក្នុងការបំបាត់អំពើខុសឆ្គងដែលមាន កន្លងមក  ។ តាមរយៈការវិនិ​យោ​គនេះ ឯកឧត្តមបណ្ឌិតសង្ឃឹមជឿជាក់ថា នឹងមានការចូលរួមប្រកួតប្រជែងតម្លៃនៅលើទីផ្សា​រ​ប្រកបដោយសមធម៌ និង ផ្តល់នូវសេវាកម្ម​ជាច្រើនទៀតដែលមា​នគុណភាព និង សីលធម៌ ទៅតាមសំណូមពររបស់អ្នកប្រើប្រា​ស់ ព្រមទាំងបានផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្ត ។ ឯកឧត្តមបណ្ឌិតបានថ្លែងនូវការកោ​ត​សរសើរចំពោះលោកឧកញ៉ា ទូច សៀ  ដែលបានវិនិយោគចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាប និង សូមឲ្យដំណើរការអាជីវកម្ម មានការគាំទ្រពីសំណាក់អតិថិជនកាន់តែច្រើនឡើងទៅពេលអនាគត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

2189 2190 2191 2192 2193 2194 2195 2196 2197 2198 2199 2200 2201 2202 2203 2204 2205 2206 2207 2208 2209 2210 2211 2212 2213 2214