ពិធីប្រគល់ទទួលអំពូលភ្លើងសូឡាគេហដ្ឋាន


ខេត្តសៀមរាប ៖ អំពូលភ្លើងសូឡា ចំនួន ៥៣០គ្រឿង ដែលជាអំណោយរបស់រដ្ឋបាលខេត្តឃ្យុងគី ព្រមទាំងអង្គការអន្តរជាតិ ហ្គូតភីផល និង ក្រុមហ៊ុនផលិតសម្ភារៈអគ្គិសនី ដាវ៉ុន នៃសាធារណរដ្ឋកូរ៉េ  ត្រូវបានធ្វើពិធីប្រគល់ ទទួលជូនដល់ខេត្ត សៀមរាប និង ខេត្តព្រះវិហារ ក្រោមវត្តមានរបស់លោក សង់ រីហា អភិបារងខេត្តសៀមរាប លោក គោ ស៊ុំប៊ុនសឿត  អភិបាលរងខេត្តព្រះវិហារ និង លោក ឃ្យុង វ៉ុកហ្សុន អនុប្រធានអង្គការហ្គូតភីផល និង លោក លី តែម្យុង នាយក ក្រុមហ៊ុនផលិតសម្ភារៈអគ្គិសនី ដាវ៉ុន នៃសាធារណរដ្ឋកូរ៉េ  កាលពីព្រឹកថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅសាលា ខេត្តសៀមរាប ដោយមានការចូលរួម​ពីថ្នាក់មន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ ។

តាមការបញ្ជាក់របស់លោក ឃ្យុង វ៉ុកហ្សុន អនុប្រធានអង្គការហ្គូតភីផល បានឲ្យដឹងថា សម្ភារៈអំពូលភ្លើង សូឡានេះដែលបានធ្វការប្រគល់ជូនខេត្តទាំងពីរនេះ គឺដើម្បីជាការចូលរួមចំណែក លើកកម្ពស់ជីវភាព​រស់នៅប្រចាំថ្ងៃរបស់បងប្អូន​ប្រ​ជាពល​​រដ្ឋនៅតំបន់ជនបទក្នុងប្រទេសកម្ពុជា ។ ក្នុងនោះខេត្តសៀមរាប មានចំនួន ៣០០គ្រឿង ខេត្ត ព្រះវិហារ មានចំនួន ២៣០គ្រឿង ដើមី្បយកទៅប្រើប្រាស់នៅក្នុងភូមិធម្មជាតិតេជោ ហ៊ុន សែន ។

ក្នុងនោះដែរលោក សង់ រីហា ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ ចំពោះរដ្ឋបាល​ខេត្ត​ឃ្យុង​គី​នៃ​សាធារណៈរដ្ឋកូរ៉េ​ ព្រមទាំងអង្គការអន្តរជាតិ ហ្គូតភីផល និង ក្រុមហ៊ុនផលិតសម្ភារៈអគ្គិសនី ដាវ៉ុន នៃសាធារណរដ្ឋ កូរ៉េ ​ដែលបាន​ផ្ដល់​នូវ​អំពូសូឡា ចំនួន៥៣០គ្រឿង ​ជូនដល់រដ្ឋបាលខេត្តសៀមរាប និង ព្រះវិហារ  ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ​ នៅតំបន់ដាច់ស្រយាល​ ដែល​ជា​ការងារមួយចូលរួមចំណែក កាត់បន្ថយនូវភាពខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប និង ខេត្តព្រះវិហារ ។ លោកអភិបាលរងខេត្តសៀមរាប ក៏បានគូសបញ្ជាក់ថា អំពូល ភ្លើងសូឡាទាំងនេះ រដ្ឋបាលខេត្ត ធ្វើការផ្តល់ជូនដល់ភូមិគោលដៅពីរ គឺ ភូមិព្រុំកុដិ ភូមិបល័ង្គ ឃុំ បល័ង្គ ស្រុក ប្រាសាទបាគង ។  ក្នុងនោះដែរលោកក៏សំណូមពរដល់រដ្ឋបាលខេត្តឃ្យុងគី ព្រមទាំងអង្គការអន្តរជាតិ ហ្គូតភីផល និង ក្រុមហ៊ុនផលិតសម្ភារៈអគ្គិសនី ដាវ៉ុន នៃសាធារណរដ្ឋកូរ៉េ   បន្តនូវប្រពៃណីចែករំលែកនេះ ក្នុងការចូលរួមកាត់ បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងគោលដៅឆ្ពោះនាឆ្នាំ២០២៥ ឲ្យគ្រប់បណ្តាភូមិ ឃុំ មានអគ្គិសនីប្រើ ប្រាស់គ្រប់ៗគ្នាផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ទ ភ្នាក់ងារព័ត៌មានសៀមរាប

63 64 65 66 67 68 69