កិច្ចប្រជុំរៀបចំពិធីបួងសួង នៅប្រាសាទអង្គរវត្ត


ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៧ នៅរដ្ឋបាលសាលាខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល​នៃគណៈ​អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំ​ពិធីបួងសួង ចម្រើនសេចក្ដីសុខជូនដល់​ព្រះរាជាណា​ចក្រ​កម្ពុជា​ ដែលនឺងប្រព្រឹត្តទៅក្នុងទឹកដីប្រវត្តសាស្ត្រខេត្តសៀមរាបនាថ្ងៃទី០២និង០៣ ខែវិច្ឆកា ឆ្នាំ២០១៧ ខាងមុខនេះ ។

នៅក្នុងកម្មវិធីបុណ្យនេះដែរ នឹងចាប់ដំណើរការពីរសៀលថ្ងៃសៅរ៍ទី០២ខែវិច្ឆកា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទី ធ្វើពិធីក្រុងពាលី​នៅ​ក្ដារបែនប្រាសាទអង្គរវត្ត និងនៅវេលាម៉ោង១៥និង៣០នាទី ពិធីសូត្រមន្ត ដោយនិមន្តព្រះសង្ឃ​ចូល​រួម​ចំនួន៥០០អង្គ នៅមុខប្រាសាទ​អង្គរវត្ត ។ លុះថ្ងៃអាទិត្យទី០៣ ខែវិច្ឆកាឆ្នាំ២០១៧ វេលាម៉ោង០៦.៣០នាទី ពិធីបួងសួងចម្រើន​សេចក្ដីសុខ ជូនដល់​ព្រះរាជាណាចក្រកម្ពុជា នៅស្ពានហាលប្រាសាទអង្គរវត្ត ​និង នៅវេលាម៉ោង០៧និង០០នាទី ពិធីរាប់បាត្រព្រះ​សង្ឃ​៥ពាន់៥០អង្គ​នៅមុខប្រាសាទអង្គេវត្តផង។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានធ្វើការណែនាំ និង ដាក់ចេញនូវផែនការមួយចំនួនដល់គ្រប់មន្ទីរ-អង្គភាពទាំងអស់ ​ឲ្យ​ធ្វើ​យ៉ាងណាត្រូវយកចិត្តទុកដាក់ ក្នុងការរៀបចំឲ្យបានល្អ និង ទាន់ពេលវេលា​ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ​ក្នុងការបម្រើការចូលរួលរបស់ប្រជាពលរដ្ឋ ឲ្យប្រកបទៅដោយសុវត្តិភាព ព្រមទាំងធ្វើឲ្យទទួល​បាននូវភាពជោគជ័យនៅក្នុងកម្មវិធីបុណ្យនាពេល​ខាងមុខ​នេះ ។  កត្តាសំខាន់ដោយផ្តោតខ្ពស់ទៅលើ បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់សាធារណៈ នៅតំបន់រមណីយដ្ឋានអង្គរ ក្នុងការទាក់ទាញនូវអារម្មណ៍របស់ភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានខេត្តសៀមរាប

12302 12303 12304 12305 12306 12307 12308 12309