សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៧ និង ទិសដៅអនុវត្តបន្តឆ្នាំ២០១៨


ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៧នេះ បើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផល  ការងារ នៃការអនុវត្ត​ផែនការ​សកម្ម​​ភាពឆ្នាំ២០១៧និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត  នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីកិច្ច ការនារីនិងកុមារ ឃុំ សង្កាត់ និង អង្គការដៃគូចូលរួមផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារនិង ជាសមាជិកក្រុមប្រឹក្សាខេត្ត ក៏បានគូសបញ្ជាក់ពីគោលបំណងនៃអង្គសិក្ខាសាលា ដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបាន និងបញ្ហា​ប្រឈម ក្នុងឆ្នាំ២០១៧ នៃ​ការ​អនុវត្តតួនាទី ភារកិច្ច​របស់ ​គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត  និង បណ្តាវិស័យរបស់ខ្លួន ដែលបានធ្វើសកម្មភាព ក្នុងការជម្រុញគាំទ្រ ​និ​ង​ដោះស្រាយ​បញ្ហាទាំងឡាយ​ដែល​កើត​​មានចំពោះស្រ្តី និងកុមារ ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៧កន្លងមកនេះ ។ ​ដើម្បីធ្វើការ​កែលម្អ និង​តម្រង់ ទិសដល់បណ្តាវិស័យរបស់ខ្លួន​ឲ្យកាន់តែមានភាពល្អប្រសើរ​ថែមទៀត  ។  ម៉្យាងទៀតក៏ជាការផ្តល់ឱកាសដល់អ្នកពាក់ ព័ន្ធ សំខាន់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ក្រុង ស្រុក និង គណៈកម្មាធិការកិច្ចការនារីនិងកុមារ ឃុំសង្កាត់បានធ្វើការពិភាក្សា អំពីបទពិសោធន៍ការងារ បញ្ហាប្រឈមនានាដែលបានជួបប្រទះ សម្រាប់ជាបទពិសោធន៍ ក្នុងការគ្រប់គ្រង អនុវត្តផែនការសកម្មភាព និង ផែនការ  ក្នុងការ​ចូល​​រួម​ក្នុង​ការ​កសាង​ចក្ខុវិស័យ​ជាយុទ្ធសាស្រ្ត​ ដើម្បី អភិវឌ្ឍន៍ ​ក្នុង​ដែន​សមត្ថកិច្ចរបស់ក្រុមប្រឹក្សា និង បាន​សហការ​ជាមួយវិស័យ​ពាក់ព័ន្ធ​ផ្សេងៗ ​និង ​សមត្ថ​កិច្ច​​ ក្នុង​ការ​​​ដោះស្រាយ​បញ្ហា​ដែល​​កើតមាន​ឡើងចំពោះស្រ្តីនិង​កុមារ​នៅតាមក្រុង-ស្រុក និង ឃុំ/សង្កាត់  ។

មានប្រសាសន៍បើកកិច្ចប្រជុំនោះក្នុងនាមឯកឧត្តមបណ្ឌិត នូ ផល្លា  ក៏បានធ្វើការកោតសរសើរ ពីលទ្ធផលនៃ កិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ខេត្ត និង អ្នកពាក់ព័ន្ធទាំងអស់ក្នុងរយៈពេលមួយឆ្នាំនេះ ដើមី្បលើកកម្ពស់នូវការយល់ដឹងពីតម្រូវការរបស់ស្ត្រី និង កុមារ ព្រមទាំងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងក្របខណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ឯកឧត្តមបណ្ឌិតបានបន្តទៀត ថា ការអនុវត្តតួនាទី ភារកិច្ចទទួលបានជោគជ័យ និង មានប្រសិទ្ធភាព ក៏ដោយមានកិច្ចគាំទ្រ សហការល្អរបស់ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និង អង្គការសង្គមស៊ីវិល ។ ឯកឧត្តមបណ្ឌិត នូ ផល្លា  ក៏គូសបញ្ជាក់ថា អង្គសិក្ខាសាលានេះ នឹងឆ្លុះបញ្ចាំងនូវវឌ្ឍនភាព ក្នុងការបោះជំហានទៅមុខលើការអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ត្រីនិងកុមារ ដើមី្បសម្របសម្រួល ផ្តល់យោបល់ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអនុវត្តតួនាទី ភារកិច្ចចាប់តាំងពីអាណត្តិទី១ចូលដល់អាណត្តិទី២ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដំណាក់ កាលទី៣ នីតិកាលទី៥ នៃរដ្ឋសភា  គោលនយោបាយ កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ កម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមផែនការអភិវឌ្ឍន៍ខេត្ត និង កម្មវិធីវិនិយោគខេត្តបីឆ្នាំ រំកិល  ។  ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានចែករំលែកនូវព័ត៌មានពាក់ព័ន្ធ និង គោលបំណងកំណែទម្រង់នានា របស់ រាជរដ្ឋាភិបាល​ដែលបានកំពុងយកចិត្តទុកដាក់  ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពល រដ្ឋ ឲ្យមានប្រសិទ្ធភាព ដើមី្បលើកកម្ពស់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយសមធម៌ មានតម្លាភាព និង គណ នេយ្យភាព សំដៅកាត់បន្ថយភាព  ក្រីក្ររបស់ប្រជាពលរដ្ឋ ។  ឯកឧត្តមបណ្ឌិត នូ ផល្លា  ក៏មានជឿជាក់យ៉ាងមុតមាំ ថា អង្គសិក្ខាសាលានេះ ​ពិតជា​ទទួល​​​បាននូវព័ត៌មានថ្មីៗ បន្ថែមទៀត អំពីបទ​ពិសោធន៍ ចំណុច​ខ្លាំង ចំណុច​ខ្វះខាត​ បញ្ហាប្រឈម និងនីតិវិធីដោះស្រាយបញ្ហាទាំងនោះ ដើម្បី​ឆ្លើយតប​ទៅនឹងសមភាពយេនឌ័រ ស្រី្ត យុវវ័យ កុមារ និង ជន ងាយរងគ្រោះ នៅមូលដ្ឋានបានល្អប្រសើរ ព្រមទាំងជា​មូលដ្ឋាន​សម្រាប់លើកជាយោបល់ និង អនុសាសន៍ជូន ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ​ក្នុងការផ្តល់​ការគាំទ្រដល់ការពង្រឹង​​ភាពអង់អាចដល់ស្ត្រីជាអ្នកដឹកនាំ​ និង ​ជម្រុញ​ឲ្យ​ការងារពាក់ព័ន្ធលើកកម្ពស់​សមភាពយេនឌ័រ ស្រី្ត យុវវ័យ កុមារ និងជនងាយរងគ្រោះ ដើម្បីឈានឆ្ពោះទៅសម្រេច​បាន គោលដៅអភិវឌ្ឍ-​សហសវត្ស និងចក្ខុវិស័យរបស់​រាជរដ្ឋាភិបាល​កម្ពុជានីតិកាលទី៥ នៃរដ្ឋសភា ក្រោមការ​ដឹកនាំ​ដ៏ ឈ្លៀសវៃប្រកបដោយ​គតិបណ្ឌិត​របស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ចជាតិសង្គម ស្ត្រីជាមាតានៃពិភពលោក រីឯយុវវ័យ និង កុមារគឺជាទំពាំងស្នងប្ញសី្ស ៕ អត្ថបទ ម៉ី សុខារិទ្ធ  ភ្នាក់ងារសារព័ត៌មាន សៀមរាប

365 366 367 368 369 370 371 372 373 374 375 376 377 378 379 380 381 382 383 384 385 386 387